ព័ត៌មានអន្តរជាតិ

អ្នកបុរាណវិទ្យា រកឃើញឧបករណ៍ ធ្វើពីថ្មបង្ហាញ ទីតាំងចំនួន២ នៃតំបន់អាបេរីហ្គីន នៅនាខាងលិចឆ្នេរ សមុទ្រអូស្រ្តាលី

អូស្រ្តាលី ៖ អ្នកបុរាណវិទ្យា បាននិយាយថា ឧបករណ៍ធ្វើពីថ្ម អាបហ្គីហ្គីន មានអាយុកាល៨,៥០០ ឆ្នាំ បានរកឃើញនៅខាងលិច ឆ្នេរអូស្រ្តាលី បង្ហាញតាំងទីលំនៅបុរាណ២ ដែលបានលិចទឹក នៅក្រោមទឹក ចាប់តាំងពីអាយុទឹកកកចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទ្យា បានរកឃើញឧបករណ៍ធ្វើពីថ្ម និងភស្តុតាងនៃជម្រក របស់មនុស្សនៅឆ្នេរសមុទ្រ Pilbara គឺជាទីតាំងដំបូង របស់Aboriginal ត្រូវបានរកឃើញនៅក្រោមទឹក។ ការតាំងទីលំនៅបុរាណនេះ ធ្លាប់ស្ថិតនៅលើផ្ទៃដីរាបស្មើ ប៉ុន្តែបានលិចទឹក នៅពេលកម្ពស់ទឹកសមុទ្របានកើនឡើង នាសម័យកាលអាយុ ទឹកកកចុងក្រោយ ។

ក្រុមអ្នកមុជទឹក បានរកឃើញទីតាំងក្រោមទឹក ទាំង២តាមរយៈការស្ទង់មតិជាបន្តបន្ទាប់ នៅក្នុងប្រជុំកោះ Dampier ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា តំបន់ Cape Bruguieres និង Flying Foam Passage អាចផ្តល់នូវការយល់ដឹង ទូលំទូលាយពីរបៀប នៃជីវិតរបស់ជនជាតិ ដើមតាំងពីពេលបាត សមុទ្រនេះជាដីស្ងួត ។

តំបន់អ័រហ្គីហ្គីន នាពេលបច្ចុប្បន្ន នៅតែចាត់ទុកបរិស្ថាន សមុទ្រទាំងនេះថា ជារបស់ដ៏ពិសិដ្ឋហើយឥឡូវនេះពួកគេត្រូវបានគេស្គាល់ថា ជាប្រទេសសមុទ្រ ។ លោក Chelsea Wiseman បានធ្វើការលើគម្រោង នៃការស្រាវជ្រាវថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Flinders បានមានប្រសាសន៍ថា នៅពេលមួយវានឹងមានដីស្ងួត លាតសន្ធឹងចម្ងាយ ១៦០ គីឡូម៉ែត្រពីច្រាំង សមុទ្របច្ចុប្បន្ន ៕ដោយ៖លី ភីលីព

Most Popular

To Top