វ៉ាស៊ីនតោន៖ ប្រេសិតកំពូលទទួលបន្ទុកកិច្ចការនុយកហលេអ៊ែររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយចំពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងត្រូវបានជាប់គាំង។
មន្រ្តីរដ្ឋាភិបាលបានលើកឡើងថាអនុរដ្ឋលេខាធិការក្រសួងការបរទេសលោក Stephen Biegun នឹងជួបជាមួយមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក មូន ជេអ៊ីន ប្តេជ្ញាធ្វើការឆ្ពោះទៅរកកិច្ចប្រជុំលើកទី ៤ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា៕ដោយ ឈូក បូរ៉ា