ព្រឹត្តិការណ៍

កូរ៉េខាងជើងនិយាយថា មិនត្រូវការអង្គុយពិភាក្សាគ្នាជាមួយអាមេរិក

បរទេស៖​ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើងមានអារម្មណ៍ថា គ្មានភាពចាំបាច់ត្រូវអង្គុយពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ដែលនឹងគ្មានអ្វីក្រៅពីជាឧបករណ៍នយោបាយសម្រាប់ទីក្រុងវ៉ាស៊ីនតោននោះទេ។ 

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាចរចាគ្នា នឹងមិនបានផល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ហើយក៏នឹងគ្មានការផ្លាស់ប្តូរប្រែប្រួល នៅក្នុងគោលនយោបាយរបស់ប្រទេស កូរ៉េខាងជើងនោះឡើង។ 

នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក Choe Son Hui បាននិយាយប្រាប់ដូច្នេះថា “យើងមិនមានអារម្មណ៍ថា មានភាពចាំបាច់ណាមួយ ដើម្បីអង្គុយទល់មុខគ្នាផ្ទាល់ជាមួយសហរដ្ឋអាមេរិក ព្រោះវាមិនចាត់ទុកថា កិច្ចពិភាក្សាគ្នារវាងសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិកូរ៉េនិងសហរដ្ឋអាមេរិក ថាគ្មានអ្វីក្រៅពីឧបករណ៍មួយសម្រាប់ការដោះស្រាយវិបត្តិនយោបាយនោះឡើយ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top