កីឡា

Man United យល់ព្រមលើកិច្ចព្រមព្រៀងចុះកុងត្រាយុវជនឆ្នើមអេស្បាញម្នាក់

The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែតុលានេះបានឲ្យដឹងថាក្លឹបបិសាចក្រហមMan Unitedត្រូវបានរាយការណ៍បានឈានទៅដល់ការយល់ព្រមគ្នាហើយក្នុងការទិញយកយុវជនឆ្នើមវ័យក្មេងម្នាក់ដែលមានឈ្មោះថាMateo Mejiaក្នុងតម្លៃប្រមាណជា១៣០០០០ផោនប៉ុណ្ណោះ។

កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះកំពុងលេងជាមួយនឹងក្លឹបReal Zaragozaកំពុងក្លាយទៅជាគោលដៅដ៏ទាក់ទាញជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអ៊ឺរ៉ុបក្រោយការបង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវកាលមុន។

តាមការចេញផ្សាយមួយរបស់កាសែតអេស្បាញEl Periodicoក៏បានអះអាងស្រដៀងគ្នានេះដែរក្លឹបបិសាចក្រហមMan Unitedគឺជាអ្នកដែលបានទទួលបានជ័យជំនះក្នុងការប្រជែងយកកុងត្រារបស់កីឡាកររូបនេះ។

គេជឿជាក់ទៀតថានៅក្រោយពេលដែលនឹងអាចផ្លាស់មកOld Traffordជោគជ័យហើយនោះMateoនឹងត្រូវដាក់ឲ្យលេងក្នុងឈុតក្រោមអាយុ១៨ឆ្នាំរបស់ក្លឹបយក្សអង់គ្លេសនេះភ្លាម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top