បរទេស៖ នៅសប្តាហ៍នេះ នាវាផ្ទុកយន្តហោះអាមេរិក ចំនួន ២ គ្រឿង កំពុងធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ កាលពីថ្ងៃសៅរ៍ ខណៈដែលប្រទេសចិន ក៏បានធ្វើសមយុទ្ធយោធាផងដែរ ហើយគឺបានរងការរិះគន់ ពីមន្ទីរប៉ង់តាហ្គោន និងប្រទេសជិតខាងផង។
ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នា ទៅវិញទៅមក អំពីការធ្វើឱ្យមាន ភាពតានតឹង នៅតាមផ្លូវទឹកជាយុទ្ធសាស្ត្រ នៅចំពេលផងដែរ ដែលទំនាក់ទំនងទាំងពីរ កំពុងតានតឹងលើអ្វីៗ ស្ទើរគ្រប់យ៉ាង រាប់ចាប់ពីវីរុសកូវីដ១៩ រហូតដល់ពាណិជ្ជកម្ម និងទៅដល់បញ្ហា ក្រុងហុងកុង។
យោងតាមការប្រកាស របស់កងកម្លាំង នាវាជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះ របស់អាមេរិក ដែលមានឈ្មោះថា USS Nimitz និង USS Ronald Regan ត្រូវបានគេមើលឃើញថា បានធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីគាំទ្រ ដល់គោលនយោបាយ free and open Indo-Pacific ៕
ប្រែសម្រួល៖ស៊ុនលី