នៅថ្ងៃនេះក្លឹប Bristol City បានប្រកាសជាផ្លូវការក្នុងការចែកផ្លូវគ្នា ជាមួយនឹងគ្រូបង្វឹកលោក Lee Johnson ហើយក្រោយបរាជ័យក្នុងទឹកដីខ្លួន កាលពីយប់ថ្ងៃសៅរ៍ទៅលើក្រុម Cardiffក្នុងលទ្ធផល១ទល់នឹង០។
ការបណ្តេញចេញនេះផងដែរគឺបានធ្វើឡើង នៅក្រោយពេល ដែល Bristol City បានបរាជ័យ៩ប្រកួតជាប់គ្នាដែលវានាំឲ្យមាន ការសម្រេចចិត្តបែបនេះ។ គួរឲ្យដឹងដែរថាលោក Johnson បានបង្ហាញវត្តមាន ជាមួយនឹងគ្នានៅ Ashton Gate អស់រយៈពេល៤ឆ្នាំមកហើយ។
ប្រធានប្រតិបត្តិរបស់ក្លឹបលោក Mark Ashton បាននិយាយថា ពួកយើងទទួលស្គាល់ថាលោក Johnson បានបង្កើតជាសមទ្ធិផលយ៉ាងច្រើននៅទីនេះ ជាមួយនឹងក្លឹបរយៈពេលជាង៤ឆ្នាំនេះហើយពួកយើងពិតជា អរគុណខ្លាំងណាស់សម្រាប់គាត់៕
ប្រែសម្រួល៖ស៊ុនលី