កីឡា

Ferdinand ប្រៀបធៀប Greenwood ទៅនឹងតារាឆ្នើម របស់ Premier League ចំនួន២រូប

Greenwood គឺជាអ្នកដែលអាចស៊ុត បញ្ចូលទីបាន២គ្រាប់ក្នុងការប្រកួតជ័យជំនះ៥ទល់នឹង២ជាមួយនឹង ក្រុម Bournemouth កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនិងគឺជាគ្រាប់បាល់ទី១៥ហើយ សម្រាប់រដូវកាលនេះ។

ទំរង់លេងគួរឲ្យចាប់អារម្មណ៍របស់ កីឡាករវ័យក្មេងបានធ្វើឲ្យអ្នកជំនាញជាច្រើនចាប់ផ្តើមងាកមក នាំគ្នាពិភាក្សាអំពីគាត់វិញ។ ក្នុងនោះអតីតកីឡាកររបស់ក្លឹបបិសាចក្រហម លោក Rio Ferdinand បានធ្វើការលើកឡើងថាទំរង់លេងរបស់កីឡាកររូបនេះមានភាពស្រដៀងគ្នាទៅ នឹងតារាឆ្នើមរបស់ Premier League ចំនួន២រូប។

លោក Ferdinand និយាយថា៖ Greenwood មានលក្ខណៈលេងដូចទៅនឹងកំពូលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស២រូបដែលធ្លាប់បានសាងកេរ្ត៍ឈ្មោះយ់ាងល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុននោះគឺកីឡាករ Jermain Defoe និងកីឡាករ Wayne Rooney៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top