កីឡា

Buffon ក្លាយជាកីឡាករ ដែលបង្ហាញខ្លួន បានច្រើនបំផុតនៅ Serie A

អ្នកចាំទីអ៊ីតាលីរបស់ក្លឹប Juventus លោក Gianluigi Buffon ដែលបានងបង្ហាញខ្លួនក្នុងការប្រកួតជ័យជំនះ៤ទល់នឹង១លើក្រុមភ្ញៀវ Torino បានក្លាយទៅជាកីឡាករដែលបង្ហាញខ្លួននៅលីគកំពូលអ៊ីតាលីបានច្រើនជាងគេបំផុត។

Buffon បានបំបែកកំណត់ត្រាចាស់របស់កីឡាករខ្សែការពារ Paolo Maldini តាមរយៈការបង្ហាញខ្លួនសរុបនៅ Serie A ដល់ទៅ៦៤៨ដង។កីឡាករវ័យ៤២ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតរបស់ខ្លួនដំបូងតាំងតែពីឆ្នាំ១៩៩៥ឲ្យក្លឹប Parma និងចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ២០០១។
ទោះបីជាក្រោយមកបានលេងឲ្យ PSG បានតែមួយរដូវកាលប៉ុណ្ណោះនៅលីគកំពូលបារាំង Ligue 1 កាលពីរដូវកាល២០១៨_២០១៩និងបានវិលត្រឡប់មក Juventus វិញកាលពីឆ្នាំ២០១៩និងបានបង្ហាញខ្លួនជាបន្តបន្ទាប់រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top