បច្ចេកវិទ្យា

Tencent បញ្ចេញប្រព័ន្ធថ្មីសម្រាប់ ធ្វើត្រាប់តាមការបើកបរដោយស្វយ័ប្រវត្តិ

ប៉េកាំង៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent បានបញ្ចេញនូវប្រព័ន្ធ TAD Sim 2.0 ជំនាន់ថ្មីនៃការធ្វើត្រាប់តាមការបើកបរដោយស្វយ័តដើម្បីបង្កើនការអភិវឌ្ឍ និងការសាកល្បងប្រសិទ្ធភាពខ្ពស់នៃការបើកបរដោយស្វយ័ប្រវត្តិ។

ការពិសោធន៏ត្រូវប្រើយ៉ាងទូលំទូលាយនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយខ្លួនឯង និងការគ្រប់គ្រងការដឹកជញ្ជូនឆ្លាតវៃក្នុងទីក្រុង។ វេទិកាថ្មីរបស់ Tencent ជំរុញដោយទាំងទិន្នន័យពិត និងបច្ចេកវិទ្យាហ្គេមមានផែនទីឌីជីថលមានស្រាប់មួយសង់ទីម៉ែត្រក៏ដូចជាបរិស្ថានប្រកបដោយថាមពល និងឋិតិវន្តសម្រាប់ការបើកបរបើកបរដោយស្វយ័ប្រវត្តិ។

បើប្រៀបធៀបជាមួយជំនាន់មុន TAD Sim 2.0 បំពេញចន្លោះរវាងទិន្នន័យសាកល្បងផ្លូវនិងសេណារីយ៉ូនិម្មិត។ ជាមួយនឹងគុណភាពបង្ហាញខ្ពស់ក្នុងការស្ថាបនាសេណារីយ៉ូ 3D ឡើងវិញនិងការក្លែងធ្វើឧបករណ៏វេទិកាអាចធ្វើឱ្យការពិសោធន៏កាន់តែខិតជិតទៅនឹងការពិត៕ ដោយ៖លី ភីលីព

Most Popular

To Top