កីឡា

Suarez ក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាល់ ច្រើនជាងគេបំផុតទី៣ របស់ក្លឹប

មួយគ្រាប់បាល់ដែល Luiz Suarez ស៊ុតបញ្ជូលទីយប់មិញជួយឲ្យ Barcelona យកជ័យជំនះលើក្រុម Villareal នោះ ក៏បានក្លាយទៅជាគ្រាប់បាល់ ដែលបានធ្វើឲ្យកីឡាកររូបនេះ ក្លាយទៅជាកីឡាករ ដែលអាចរកគ្រាប់បាល់ ច្រើនជាងគេបំផុត របស់ក្លឹបទី៣ផងដែរ។

កីឡាករអ៊ុរ៉ាហ្គាយរូបនេះ គឺត្រូវបានមានឈ្មោះថា ជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេរបស់ Barcelona ពីក្រោយកីឡាករ Rodriguez Alvarez និងកីឡាករ Lionel Messi ក្រោយនាំមុខកីឡាករ លេខរៀងទី៣ចាស់ គឺ កីឡករ Lazlo Kubala ដែលលេងឲ្យក្លឹប ចន្លោះពីឆ្នាំ១៩៥១ដល់ឆ្នាំ១៩៦១។

Suarez អាយុ៣៣ឆ្នាំ រកបានគ្រាប់បាល់ទី១៩៤របស់ខ្លួន ក្នុងការបង្ហាញខ្លួនសរុប ២៧៧ដង ខណៈដែលកីឡាករ Alvarez រកបាន២៣២គ្រាប់ ហើយ Messi រកបានទៅដល់ ៦៣០គ្រាប់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top