ព្រឹត្តិការណ៍

១៦ កក្កដា ១៩៤៥ ជាពេលដែលអាមេរិក ធ្វើតេស្តគ្រាប់បែកអាតូមិក ជាលើកដំបូងបំផុតរបស់ខ្លួន

ប្រវត្តិសាស្ត្រ: ១៦ ខែកក្កដា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានធ្វើការសាកល្បងដំបូង នៃគ្រាប់បែកបរមាណូនៅកន្លែង ទម្លាក់គ្រាប់បែកត្រីភាគី នៅក្នុងរដ្ឋញូម៉ិកស៊ិក ភាគកណ្តាលនៃប្រទេស។
អាវុធថ្មីដ៏គួរឱ្យភ័យខ្លាចនេះ បានក្លាយទៅជាចំណុចស្នូលមួយ នៅក្នុងសង្រ្គាមត្រជាក់រវាង សហរដ្ឋអាមេរិក និងសហភាពសូវៀតនាគ្រានោះ។

ការបង្កើតគ្រាប់បែកបរមាណូ ផ្លូវការរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជាមួយនឹង ការបង្កើតគម្រោងដែលមានឈ្មោះថា Manhattan តាំងតែពីខែសីហា ឆ្នាំ១៩៤២។ គម្រោងនេះបានប្រមូល អ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ដើម្បីសិក្សាអំពីលទ្ធភាព បង្កើតគ្រាប់បែកបរមាណូ ដែលអាចធ្វើឱ្យមានការបំផ្លិចបំផ្លាញ ថាមពលដែលមិនអាច នឹកស្មានដល់មួយ។ គម្រោងនេះបានដំណើរការ ដោយមានភាពប្រញាប់ប្រញាល់ ដោយហេតុថារដ្ឋាភិបាលអាមេរិក ត្រូវបានគេព្រមានថា ណាស៊ីអាឡឺម៉ង់ បានចាប់ផ្តើមកម្មវិធីដើម្បី អភិវឌ្ឍអាវុធបរមាណូនេះដូចគ្នា។

នៅខែកក្កដា ឆ្នាំ១៩៤៥ អាវុធនេះបានត្រៀមរួចរាល់ សម្រាប់ធ្វើតេស្ត។ ថ្វីបើអាល្លឺម៉ង់ បានចុះចាញ់ប៉ុន្មានខែមុន ក៏ដោយក៏សង្គ្រាមប្រឆាំងនឹង ប្រទេសជប៉ុននៅតែបន្តកើតមាន។ នៅថ្ងៃទី១៦ ខែកក្កដា គ្រាប់បែកបរមាណូដំបូងត្រូវ បានបំផ្ទុះនៅក្នុងវាលខ្សាច់ ក្បែររោងចក្រស្រាវជ្រាវ Los Alamos ។

លោកវេជ្ជបណ្ឌិត J. Robert Oppenheimer ជានាយកនៃគម្រោងបានថ្លែងថា Now I am become death, destroyer of worldsដែលមានន័យថា ឥឡូវនេះខ្ញុំក្លាយទៅជាអ្នក ស្លាប់ដោយសារអ្នកបំផ្លាញពិភពលោក។ ព័ត៌មាននៃការធ្វើតេស្ត ដែលទទួលបានជោគជ័យ ត្រូវបានបញ្ជូនទៅប្រធានាធិបតីលោក Harry S. Truman ដែលបានជួបជាមួយ មេដឹកនាំសូវៀតលោក Joseph Stalin នៅក្រុង Potsdam ដើម្បីពិភាក្សាអំពីពិភពលោក ក្រោយសង្គ្រាម ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top