បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះ សមយុទ្ធនាវាផ្ទុក យន្តហោះសហរដ្ឋអាមេរិក នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអះអាងថា សមយុទ្ធនោះគឺជាការបង្ហាញ ដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លាក្រដាស់ នៅដែនទឹកដែលចិនអះអាងកម្មសិទ្ធិ។
មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ទីក្រុងប៉េកាំង លោក Zhao Lijian បានលើកឡើងនៅក្នុង សន្និសីទកាសែតមួយថា ការដាក់ពង្រាយប្រើប្រាស់ នាវាផ្ទុកយន្តហោះយោធា សហរដ្ឋអាមេរិកនោះ អាចមានការជំរុញ ដែលបង្កការគម្រាមកំហែង ដល់សន្តិសុខក្នុងតំបន់។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zhao Lijian បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធរបស់សហរដ្ឋអាមេរិកនេះ គឺជាការជ្រៀតជ្រែកជាមួយ ទំនាក់ទំនងក្នុងចំណោម ប្រទេសនានានៅដែនសមុទ្រចិនខាងត្បូង និងធ្វើឲ្យប៉ះពាល់ដល់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕
ប្រែសម្រួល៖ ប៉ាង កុង
