បច្ចេកវិទ្យា

ដឹងអត់អាជីវកម្ម ដំបូងបង្អស់ របស់ក្រុមហ៊ុន យក្សអនឡាញ Amazon ជាអ្វី?

Amazon.com បច្ចុប្បន្នជាក្រុមហ៊ុន លក់ទំនិញអនឡាញដ៏ធំបំផុតលើលោកដោយមានលោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន។Amazon.comត្រូវបានទទួលស្គាល់ថាមានទីផ្សារខ្លាំងបំផុតនៅអាមេរិកនិង បណ្តាលប្រទេសនានានៅលើពិភពលោកនិងមានដៃគូប្រជែងធំមួយ គឺក្រុមហ៊ុនលក់ទំនិញអនឡាញ របស់ចិនAlibaba.com។

ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបាន មនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងដំបូងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៩៥ដោយមាន អាជីវកម្មត្រឹមតែជាវេបសាយលក់សៀវភៅដ៏ល្បីល្បាញមួយប៉ុណ្ណោះ។Amazon.com បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅ របស់ខ្លួនត្រូវបានដឹកជញ្ជួនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណ ជា៤៥ផងដែរ។

ទោះយ៉ាងណាក្តីនៅចុងឆ្នាំ១៩៩៩៦ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូលបាន១៥,៧លានដុល្លារហើយនៅឆ្នាំ១៩៩៧ស្ថាបនិកលោក Bezos បានយកក្រុមហ៊ុននេះដាកលក់ភាគហ៊ុនជាសាធារណៈ ដោយឆ្នាំដំបូងវាបានកើនឡើងប្រាក់វិនិយោគប្រមាណជា៥៤លានដុល្លារ។

ឆ្នាំ១៩៩៨ក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរទិសដៅ អាជីវកម្មរបស់ខ្លួនដោយបន្ថែមការលក់ទំនិញ ជាច្រើនទៀតដូចជាស៊ីឌីនិងរបស់របរជាច្រើនមុខ។មកដល់ខែធ្នូឆ្នាំ១៩៩៩ក្រុមហ៊ុន Amazon បានដឹកជញ្ជូនទំនិញចំនួន ២០លានមុខទៅកាន់ប្រទេសចំនួន១៥០នៅទូទាំងពិភពលោក។ នៅខែដដែលនោះ Bezos ត្រូវបានគេដាក់ឈ្មោះថា Person of the Year ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top