ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញខាងផ្នែកនយោយបាយពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។ អ្នកនាំពាក្យរបស់ក្រសួង ការបរទេស បានថ្លែងកាលពីថ្ងៃចន្ទយ៉ាងដូច្នេះ ។
អ្នកនាំពាក្យ លោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយនៅពេល ឆ្លើយតបទៅនឹងការធ្វើឱ្យអាម៉ាស់ម្តងហើយម្តងទៀត របស់មន្រ្តីសហរដ្ឋអាមេរិក ក្នុងប្រទេសចិន ក្នុងនាមប្រទេសមានជំងឺនេះ។
លោក Zhao បានថ្លែងថា “លោក Navarro គឺជាអ្នកភូតកុហក និងពោលពាក្យចចាមអារ៉ាម ដែលតែងតែធ្វើការផ្សព្វផ្សាយ” ថា ជាមេរោគនយោបាយ “ដើម្បីធ្វើឱ្យអាម៉ាស់ដល់ប្រទេសចិន ក្រោមលេសនៃជំងឺរាតត្បាត “។
លោកបានថ្លែងថា ចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ១៩ (COVID-១៩) រដ្ឋាភិបាលចិន បានចាត់វិធានការបង្ការ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងកាត់ផ្តាចភ្នាក់ងារ ចម្លងរបស់វីរុស ។
លោក Zhao បានបញ្ជាក់ថា ទីក្រុងវ៉ូហាន ដែលជារដ្ឋធានីនៃខេត្ត Hubei បានផ្អាកការដឹកជញ្ជូន ទៅក្រៅប្រទេសជាបណ្តោះអាសន្នកាលពីថ្ងៃទី២៣ ខែមករា នៅគ្រាដែលមានករណីតែមួយគត់ត្រូវបានបញ្ជាក់ នៅសហរដ្ឋអាមេរិក ។
លោកបានឲ្យដឹងទៀតថា នៅថ្ងៃទី៣១ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៣របស់អាមេរិក បានផ្អាកការហោះហើរត្រង់ រវាងសហរដ្ឋអាមេរិក និងចិន ហើយនៅថ្ងៃទី២ ខែកុម្ភៈសហរដ្ឋអាមេរិក បានបិទព្រំដែនជាមួយប្រទេសចិន នៅគ្រាដែលមានករណី ដែលត្រូវបានបញ្ជាក់ថា មានជាង១០នាក់ ប៉ុណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក ៕