Event

ជនបរទេស ជាអាជីវករ ដំបូងគេបង្អស់ នៅកម្ពុជា ឈ្នះប្រាប់ ២ម៉ឺនដុល្លា រ ពីសែលកាត

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗនេះ បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ២០,០០០ដុល្លារអាមេរិក លើសពីនេះ អ្នកឈ្នះសំណាងលើកនេះ ជាជនជាតិចិន ប្រកបអាជីវកម្ម នៅកម្ពុជា ដែលជាជនបរទេស ដំបូងគេបង្អស់ មានសំណាងឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។

កម្មវិធីប្រកាស ការផ្តល់ប្រាក់រង្វាន់នេះ ធ្វើឡើង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់ ទៅអោយលោក មីង យីងហួយ ជនជាតិចិន នឹងជាអាជីវករមួយ រូប កំពុងរស់នៅ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

តាមការសំណេះសំណាល ជាមួយក្រុមការងារ សែលកាត លោក មីង យីងហួយ បានឲ្យដឹងថា ក្រោយពីបានឃើញការផ្សព្វផ្សាយ នៅលើសារអេឡិចត្រូនិក ក្នុងទូរសព្ទដៃ របស់លោក កាលពីពេលថ្មីៗនេះ ពីកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ លោកក៏បាន សាកល្បងលេងកម្សាន្ត ដោយមិនបាន ចំណាយអស់ថវិកាច្រើនឡើយ និងមិនបានរំពឹងទេថា ឆាប់ទទួលបាន លាភសំណាង លឿនបែបនេះផងដែរ” ។
តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ នឹងមានការរចាក់ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង ៧ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ឈ្នះលុយសុទ្ធ 10,000ដុល្លារ រាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ 10,000ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបាន សារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

Most Popular

To Top