ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និង កីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលបានចូលរួមនូវថវិការ ចំនួន ១ លានរៀល និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៏ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជាមគោរពវិញ្ញាណក្ខន្ធសព កីឡាការិនី យ៉ុន សុគន្ធកញ្ញា របស់ក្លិបកីឡាតេក្វាន់ដូ ITF ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា សហពន្ធ័កីឡាតេក្វាន់-ដូITF កម្ពុជា តាងនាមឲ្យក្រុមគ្រួសារនៃសព សូមគោរព និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលបានចូលរួមនូវ ថវិការចំនួន ១ លានរៀល ។
លោកបានបន្តថា លោក បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៏ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា នូវថវិការចំនួន ១ លានរៀល ជូនដល់ក្រុមគ្រួសារ សពកញ្ញា យ៉ុន សុគន្ធកញ្ញ សម្រាប់រៀបចំចាត់ចែង ក្នុងពិធីបុណ្យសព និងបុណ្យ៧ ថ្ងៃ ដែលកញ្ញាទទួលមរណៈភាព កាលពីថ្ងៃ ០៥ ខែ កក្កដាឆ្នាំ ២០២០ ដោយឧប្បត្តិហេតុភ្លើងឆេះផ្ទះ ។
នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកីឡាកម្ពុជា លោករដ្ឋមន្រ្តីទំាង២រូប តែងតែខ្វល់ខ្វាយ ពីសុខទុក្ខកីឡាករ-កីឡាការិនីកម្ពុជា និងមន្រ្តីកីឡាគ្រប់រូប តែងបញ្ជូនមន្រ្តីក្រោមឳវាទ ទៅចូលរួមសកម្មភាព ព្រមទាំងនាំយកថវិកា បន្តិចបន្តួចដល់គ្រួសារ នៃសព ៕ដោយ៖លី ភីលីព