ព័ត៌មានអន្តរជាតិ

រុស្ស៊ី ឃុំខ្លួនមនុស្ស ៧នាក់ពាក់ព័ន្ធ នឹងករណីភេរវកម្ម

ម៉ូស្គូ៖ សេវាកម្មសន្តិសុខសហព័ន្ធ (FSB) របស់ប្រទេសបានឲ្យដឹងថា អ្នកអនុវត្តច្បាប់ របស់សហព័ន្ធរុស្ស៊ី នៅតំបន់គ្រីមៀ បានឃាត់ខ្លួនមេដឹកនាំ ៣ នាក់ និងសមាជិកសង្ស័យ ៤ នាក់នៃអង្គការភេរវករឥស្លាម និយមមួយ ដែលត្រូវបានហាមឃាត់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ FSB បានឱ្យដឹងថា អ្នកជាប់ឃុំ គឺជាសមាជិក នៃអង្គការ Hizb ut-Tahrir al-Islami ដែលបានអនុវត្តសកម្មភាព ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ដោយផ្អែកលើគោលលទ្ធិ នៃការបង្កើតអ្វីដែលហៅថា ‘ពិភពកីឡាក់ទិច’ ជាមួយនឹងការបំផ្លាញស្ថាប័ននៃសង្គម និងមានគោលបំណង ផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

Hizb ut-Tahrir ដែលជាអង្គការជ្រុលនិយមមួយ ដែលស្វែងរកការបង្កើត ឡើងវិញនូវ Caliphate ឥស្លាម ដើម្បីបង្កើត“ អបិយជំនឿ” ឥស្លាមត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី និងអាស៊ីកណ្តាល។

យោងទៅតាមប្រភពខាងលើ ជនសង្ស័យបាន “ប្រើវិធានការឃុបឃិតគ្នា ក្នុងពេលប្រជុំផ្សព្វផ្សាយមនោគមវិជ្ជា ភេរវករក្នុងចំណោមប្រជាជន នៅឧបទ្វីបគ្រីមៀ និងបានជ្រើសរើសជនម៉ូស្លីម ក្នុងស្រុកចូលក្នុងជួរ របស់ពួកគេផងដែរ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top