ព័ត៌មានអន្តរជាតិ

ចិនព្រមានអង់គ្លេស ជុំវិញការជ្រៀតជ្រែក កិច្ចការនៅហុងកុង

BBC៖ ប្រទេសចិន បានព្រមានចក្រភពអង់គ្លេស កុំអោយជ្រៀតជ្រែក ជាមួយរឿង ហុងកុង បន្ទាប់ពីការដាក់ចេញ នូវច្បាប់សន្តិសុខថ្មី ដោយសារអ្នកធ្វើយុទ្ធនាការគាំទ្រ លទ្ធិប្រជាធិបតេយ្យម្នាក់ បានអំពាវនាវសុំការគាំទ្រពីអន្តរជាតិ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតចិន លោក Liu Xiaoming បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស បានផ្តល់ផ្លូវភាពជាពលរដ្ឋ ដល់ប្រជាជនហុងកុង រហូតដល់ទៅ ៣ លាននាក់ដែលជា“ ការជ្រៀតជ្រែកទាំងកំរោល” ។

ការផ្តល់ជូននេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល ទីក្រុងប៉េកាំង បាននាំយកច្បាប់ថ្មីដ៏ចម្រូងចម្រាស និងមានឥទ្ធិពលខ្លាំង ។ ក្រុមអ្នកប្រឆាំងនិយាយថា ច្បាប់ថ្មីនេះវាបំផ្លាញ សេរីភាពទឹកដីជាតំបន់ ពាក់កណ្តាលស្វ័យភាព។

សកម្មជនហុងកុង គឺលោក Joshua Wong បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដោយស្នើសុំមិត្តហុងកុង និងពិភពលោកទូទៅ កុំ “ ចុះញ៉ម” ទៅកាន់ទីក្រុងប៉េកាំង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top