បច្ចេកវិទ្យា

Instagram អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ចេញយោបល់ ផ្នែកខាងលើនៃប្រកាស ដើម្បីជួយឆ្លើយ តបការជេរប្រមាថ

អាមេរិក៖នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាផ្ញើសារដ៏ ពេញនិយម Instagram នឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់នៅគ្រប់ ទីកន្លែងបញ្ចេញយោបល់លើកំពូលនៃប្រកាសរបស់ពួកគេក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ការសន្ទនា និងឆ្លើយតបតាមប្រព័ន្ធអ៊ីនធើណេត ផ្នែកសុខភាពនេះបើយោង តាមការចេញផ្សាយពីគេហ ទំព័រឌៀលីម៉ែល។

លក្ខណៈពិសេសនេះ កំពុងត្រូវបានណែនាំពាសពេញពិភពលោក បន្ទាប់ពីការសាកល្បងនៅក្នុងខែឧសភា និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បញ្ចូលមតិយោបល់បីទៅនឹងប្រកាសរបស់ពួកគេដែលនឹង លេចឡើងនៅផ្នែកខាងលើ នៃខ្សែវិចារនីមួយៗ។

ការសាកល្បងនោះ ស្របពេលជាមួយនឹងសមត្ថភាព ក្នុងការលុបចោលនូវការបង្ហោះចាស់នៅលើ Instagram និង Facebook ដែលជាក្រុមហ៊ុនមេរបស់វា។ យោងទៅតាម Instagramថា លក្ខណៈពិសេសនេះ កំពុងត្រូវបានដាក់ចេញក្នុង កិច្ចខិតខំប្រឹងប្រែងដើម្បីជួយផ្តល់ឲ្យអ្នក ប្រើប្រាស់នូវការគ្រប់គ្រង កាន់តែខ្លាំងឡើងលើរបៀប ដែលការសន្ទនាត្រូវបានលាត ត្រដាងនៅលើវេទិកាដោយអនុញ្ញាត ឲ្យពួកគេលើកកម្ពស់មតិយោបល់វិជ្ជមាន ជាងការមិនចង់បាន។

អ្នកនាំពាក្យម្នាក់បាន និយាយកាលពីខែ ឧសភាថា លក្ខណៈពិសេសនេះផ្តល់ឲ្យអ្នក នូវវិធីមួយដើម្បីកំណត់សំឡេង សម្រាប់គណនីរបស់អ្នក និងចូលរួមជាមួយសហគមន៍របស់ អ្នកដោយបញ្ចូលចំនួន នៃមតិយោបល់ទៅផ្នែកខាងលើនៃខ្សែ ស្រឡាយយោបល់របស់អ្នក៕ ដោយ៖លី ភីលីព

Most Popular

To Top