ព័ត៌មានអន្តរជាតិ

ក្រោយតានតឹងខ្លាំង អាមេរិក ប្ដេជ្ញាគាំទ្រកិច្ច សហប្រតិបត្ដិការអន្ដរកូរ៉េ

វ៉ាស៊ីនតោន ៖ អនុរដ្ឋលេខាធិការ ក្រសួងការបរទេសលោក Stephen Biegun បានលើកឡើងថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បួង និងកូរ៉េខាងជើង ខណៈកំពុងតានតឹងខ្លាំង លើភាពជាប់គាំង ក្នុងកិច្ចចរចានុយក្លេអ៊ែរ ។

លោក Stephen Biegun ក៏បានគូសបញ្ជាក់ផងដែរ នូវការសន្យារបស់អាមេរិក ក្នុងការចូលរួមយ៉ាងពេញលេញ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាព និងការប្តេជ្ញាចិត្តសន្តិសុខ របស់ខ្លួន ចំពោះប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលលោកបានអំពាវនាវ ជាថ្មីម្តងទៀតឱ្យមានកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង ដែលបានពិចារណាឡើងវិញ។

ប្រេសិតអាមេរិក បានធ្វើការកត់សម្គាល់ទាំងនេះ បន្ទាប់ពីកិច្ចពិភាក្សាគ្នាទៅវិញ ទៅមកជាមួយរដ្ឋមន្ត្រីការបរទេស លោកស្រី Kang Kyung-wha អនុអនុរដ្ឋមន្រ្តីក្រសួង ការបរទេសទី ១ លោក Cho Sei-young និងប្រេសិតនុយក្លេអ៊ែរកំពូល របស់ទីក្រុងសេអ៊ូល គឺលោក Lee Do-hoon ក្នុងដំណើរទស្សនកិច្ចនៅទីនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យរស់ឡើងវិញ នូវការទូតនុយក្លេអ៊ែរ ជាមួយក្រុងព្យុងយ៉ាង ៕ដោយ ឈូក បូរ៉ា

Most Popular

To Top