កីឡាករគោលដៅ របស់ក្លឹបតោខៀវChelsea ដែលកំពុងលេងឲ្យ Bayern Leverkusen គឺកីឡាករ Kai Havertzពេលនេះ បានបញ្ជាក់ប្រាប់ក្លឹបរបស់ខ្លួនច្បាស់ ហើយថា គាត់ពិតជាចង់ចាកចេញពីអាល្លឺម៉ង់ ហើយមកលេងនៅអង់គ្លេស ពិតមែន ។
Havertzសង្ឃឹមថាកិច្ចព្រមព្រៀង ក្នុងតម្លៃខ្លួន៩០លានផោន ដើម្បីចេញពី Leverkusen នឹងអាចធ្វើឡើងនៅរដូវក្តៅនេះ ខណៈដែលកាសែត អង់គ្លេស The Sun ជឿជាក់ថា ក្លឹបតោខៀវ Chelsea គឺកំពុងចាប់ផ្តើមការចរចាគ្នា ហើយជាមួយនឹងក្លឹបអាល្លឺម៉ងមួយនេះ។
ទោះបីជា Chelsea បានសម្រេចនាំយកខ្សែប្រយុទ្ធ ចំណូលថ្មីខ្លាំងៗដូចជា Werner និង Ziyech រួចទៅហើយក្តី ប៉ុន្តែគ្រូបង្វឹកលោក Frank Lampard ហាក់ដូចជាមិនទាន់អស់ចិត្ត នៅឡើយជាមួយនឹង Havertz ដោយសង្ឃឹមថាកុងត្រាដោះដូរ នឹងអាចទៅរួចជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី