ព័ត៌មានអន្តរជាតិ

ចិន បដិសេធ រាល់ការចោទប្រកាន់ របស់អាមេរិក ជុំវិញសមយុទ្ធថ្មីៗនេះ នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបដិសេធរាល់ការចោទប្រកាន់ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ចំពោះសមយុទ្ធថ្មីៗនេះ ដែលធ្វើឡើង ដោយយោធាចិន នៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានលើកឡើងថា ភាគីសហរដ្ឋអាមេរិក បានព្រងើយកន្តើយ នឹងការពិតទាំងស្រុង និងច្រឡំថា ត្រូវនិងអ្វីដែលខុស នៅក្នុងការប៉ុនប៉ង ជំរុញឱ្យមានជម្លោះ រវាងប្រទេសក្នុងតំបន់ និងស្វែងរកប្រាក់ចំណេញពីវា។

នៅពេលឆ្លើយនឹងសំនួរ របស់អ្នកយកព័ត៌មាន អ្នកនាំពាក្យរូបនេះ បានលើកឡើងថា“ យើងមិនពេញចិត្តនឹងវាយ៉ាងខ្លាំង ហើយសម្ដែងការប្រឆាំងរបស់យើង” ។

សមភាគីបានឲ្យដឹងថាភាគីចិន បានប្រកាសសមយុទ្ធ ដែលបានធ្វើនៅសមុទ្រនៅកោះស៊ីសា របស់ប្រទេសចិន នៅថ្ងៃទី ២៧ ខែមិថុនា។ សមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការ បណ្តុះបណ្តាលប្រចាំឆ្នាំ ដែលបានគ្រោងទុក និងមិនបានផ្តោត លើប្រទេសជាក់លាក់ណាមួយឡើយ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top