ព័ត៌មានអន្តរជាតិ

ប្អូនស្រីមេដឹកនំាកូរ៉េខាងជើង រងពាក់បណ្ដឹង ជុំវិញការបំផ្លាញ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

បរទេស៖ មេធាវីកូរ៉េខាងត្បូងមួយរូប កំពុងតែដាក់ពាក្យបណ្ដឹង ប្តឹងលោកស្រី គីម យូជុង ជាប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង ជុំវិញការកម្ទេចចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងទីក្រុង Kaesong នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

លោក Lee Kyung-jae ជាមេធាវីមួយរូប នៅក្រុមហ៊ុនច្បាប់ Dongbuka បាននិយាយ នៅថ្ងៃពុធម្សិលមិញនេះថា លោកនឹងចោទប្រកាន់ប្អូនស្រី ដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន និងលោក ផាក ជុងឆុល ជាប្រធានអគ្គសេនាធិការ នៃកងទ័ពកូរ៉េខាងជើង ពីបទប្រើប្រាស់គ្រឿងផ្ទុះ កម្ទេចចោលការិយាល័យ ដែលជាទ្រព្យសម្បត្តិសាធារណៈ។

គួរបញ្ជាក់ថា នៅក្នុងខែមិថុនា មន្ត្រីកូរ៉េខាងជើង បានព្រមានថា មិនយូរទៀតទេ ឈុតសោកនាដកម្ម នៃការដួលរលំការិយាល័យ ទំនាក់ទំនងរួមគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលគ្មានប្រយោជន៍នោះ នឹងត្រូវបានឃើញ។ អគារនោះ ត្រូវបានកម្ទេចចោល នៅថ្ងៃទី១៦ ខែមិថុនា ហើយកូរ៉េខាងជើង បានចាក់ផ្សាយខ្សែវីដេអូ នៃការកម្ទេចអគារនោះ លើកញ្ចប់ទូរទស្សន៍៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top