Event

ហេតុអ្វីយើងចាំបាច់ មានប្រេងអូលីវ នៅតាមគេហដ្ឋាន

កិច្ចពិភាក្សា រវាង លោកស្រី ឌ្យូនីតា និង លោក សាសុី នាយកប្រតិបត្តិ ក្រុមហ៊ុន អូលីវ1629 និង ជាម្ចាស់ចំការ អូលីវ នៅប្រទេស…

បាន​បង្ហោះ​ដោយ 1629 OLIVE OIL នៅ ព្រហស្បតិ៍ 9 កក្កដា 2020

ប្រេងអូលីវ គឺជាប្រេង ដែលផ្តល់អត្ថប្រយោជន៏ មហាសាលដល់សុខភាព សម្រាប់អ្នកដែលទទួលទាន។ ប្រេងអូលីវ គឺជាប្រភេទប្រេង ដែលបានមកពី ការគាបផ្លែអូលីវ មិនលើសពី ២៤ម៉ោង ក្រោយពេលបេះពីចំការ ដើម្បីរក្សានូវរសជាតិ និងគុណប្រយោជន៌ ពីធម្មជាតិរបស់វា។

ប្រេងអូលីវត្រូវបាន យកមកទទួលទាន និងប្រើប្រាស់រយៈពេល ៦,០០០ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះ ចំការផ្លែអូលីវមានដាំដុះនៅតាមតំបន់សមុទ្រ មេឌីទែរ៉ាណេ។ បណ្តាប្រទេស ដែលដាំដើមអូលីវ ដើម្បីផលិតយកប្រេង នាំចេញដាក់លក់ នៅលើទីផ្សារ សកលលោក មានប្រទេស ក្រិច អេស្ប៉ាញ អ៊ីតាលី និងប្រទេស ទុយណេស៊ី។

តាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត លោកវេជ្ជបណ្ឌិត អេព្រីល ផាក (Dr April Park) បានរកឃើញថា ប្រជាជនដែលរស់នៅ តំបន់សមុទ្រមេឌីទែរ៉ាណេ តែងមានអាយុវែង ជាងតំបន់ផ្សេងៗ ដោយហេតុផល ពួកគេទទួលទាន ប្រេងអូលីវជាប្រចាំ និងប្រើប្រាសប្រេងអូលីវ លើគ្រប់ម្ហូបអាហារ របស់ពួកគេ។

ទុយណេស៊ី គ្របដណ្តប់ទៅដោយ ប្រភេទដីអហ្គានិច (Organic) ស្ទើរទូទាំងប្រទេស ដោយកសិករ នៅក្នុងប្រទេសនេះ ច្រើនជាង ៩០% ធ្វើការដាំដំណាំ កសិកម្មមិនប្រើគឺមី។ ផលិតផលប្រេងអូលីវម៉ាក 1629 ជា ប្រេងអូលីវ ដែលផលិត និងច្រកដប នៅប្រទេសទុយណេស៊ីផ្ទាល់ ដោយមានសញ្ញាប័ត្រ ទទួលស្គាល់ពីស្ថាប័នធំៗ របស់សហរដ្ឋអាម៉េរិច សគមន៌អ៊ឺរ៉ុប មន្ទីរពិសោធន៌ នៃក្រសួងសុខាភិបាល របស់កម្ពុជា និងពិភពលោកផងដែរ។

តើអ្វីខ្លះ ដែលអ្នកប្រើប្រាស់ ប្រេងអូលីវ តែងយល់ច្រឡំ?
ប្រេងអូលីវ មានច្រើនម៉ាក រីឯគុណភាពក៏មានច្រើន លំដាប់ថ្នាក់ ដែលមានលក់នៅលើទីផ្សារ។ ថ្ងៃនេះយើងសូមលើកយក មកតែ ៤លំដាប់ថ្នាក់ ដែលសំខាន់ ឬ ប្រេងអូលីវតែ ៤ ប្រភេទមកបង្ហាញជូន លោកលោកស្រី បានជ្រាប ងាយស្រួលធ្វើការជ្រើសរើស អោយត្រូវនឹងតម្រូវការ និងទទួលបានអត្ថប្រយោជន៏ សមស្របទៅនឹងតម្លៃ ដែលលោកលោកស្រី បានចំណាយ។

ប្រេងអូលីវ អិចស្រ្តាវើជីន (Extra Virgin Olive Oil) គឺជាប្រេង ដែលល្អបំផុតលំដាប់ទី ១ គាបចេញពីផ្លៃអូលីវសុទ្ធសាធ គ្មានលាយសារធាតុផ្សំអ្វីទាំងអស់។
ប្រេងអូលីវ វើជីន (Virgin Olive Oil) ជាប្រេងដែលល្អ​ លំដាប់ទី ២ គាបចេញពី ផ្លៃអូលីវសុទ្ធសាធ ជាលើកទី ២ និងគ្មានលាយ សារធាតុផ្សំអ្វីទាំងអស់ ដូចប្រេងអូលីវ ដែលគាបលើកទី ១ (Extra Virgin Olive Oil) ដែរ។

ប្រេងអូលីវទាំងពីរនេះ (Extra Virgin Olive Oil និង Virgin Olive Oil) មានអត្ថប្រយោជន៏ ប្រហាក់ប្រហែលគ្នា ដោយអាចយកមកញ៉ាំ ស្រស់ៗ មួយ ឬពីរ ស្លាបព្រាបាយ ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន អត្ថប្រយោជន៏ ដល់សុខភាព។ យើងអាចយកមក ស្រោចលើសាឡាដិ៍ ជ្រលក់នំបុ័ង ប្រឡាក់សាច់សម្រាប់អាំង ចៀន និងប្រើសម្រាប់ ចំអិនអាហារផ្សេងៗបាន។

ប្រេងអូលីវ ព្យួរ ឬប្រេងអូលីវសុទ្ធ (Pure Olive Oil) ទោះបីជាវាមានឈ្មោះថា ប្រេងអូលីវសុទ្ធ (Pure Olive Oil) ប៉ុន្តែវាមិនសុទ្ធដូចឈ្មោះនោះទេ ពីព្រោះវាចម្រាញ់ចេញពី សារធាតុផ្សំ ដោយមានលាយ ជាមួយប្រេងប្រភេទ Virgin Olive Oil ឬ Extra Virgin Olive Oil បញ្ចូលគ្នា។ យើងអាចយកប្រេងនេះ មកចំអិនអាហារ ក៏ប៉ុន្តែអត្ថប្រយោជន៏ សម្រាប់សុខភាព គឺមានកំរិតទាបជាង ប្រភេទ Extra Virgin និង Virgin Olive Oil និងមិនគួរពិសារវា ដោយស្រស់ៗនោះទេ។

ប្រេងអូលីវប៉ូម៉ាស (Pomace Olive Oil) ជាប្រេងដែលឈរ ក្នុងលំដាប់ទាបជាងគេ ក្នុងអំបូប្រេងអូលីវ ដោយសារវាចំរាញ់ចេញ ពីកំទិចកាកផ្លែអូលីវ លាយជាមួយ​ប្រេងអូលីវ អិចស្រ្តាវើជីន (Extra Virgin Olive Oil) ក្នុងកំរិតត្រឹម ៥%-១៥% ឬពេលខ្លះគេលាយ ជាមួយប្រេងសណ្តែក ឬប្រេងកាណូឡា CANOLA រហូតដល់ ៧៥%-៩៥% ។ ប្រេងប្រភេទនេះ គេនិយមប្រើស ម្រាប់បំពង ចៀន ឆា ឬសម្រាប់ម៉ាស្សា តែប៉ុណ្ណោះ ដោយសារវាមានតម្លៃថោក។ យើងមិនអាចពិសារ ប្រេងប៉ូម៉ាស ដោយស្រស់ៗ ឬស្រូបលើសាឡាដិ៍នោះទេ។

សូមលោកលោកស្រី មើលអត្ថប្រយោជន៏ នៃប្រេងអូលីវអិចស្រ្តាវើជីន និងវើជីនដូចខាងក្រោម៖

លោកលោកស្រី អាចរកទិញប្រេងអូលីវ អិចស្រ្តាវើជីន និងវើជីនម៉ាក 1629 នៅតាម ផ្សារទំនើបទូទាំងប្រទេសកម្ពុជា។ លោកលោកស្រី អាចស្វែងយល់បន្ថែម ពីប្រេងអូលីវរបស់យើង តាមរយៈ
FACEBOOK PAGE: 1629oliveoil
INSTAGRAM:1629oliveoil
WEBSITE:1629oliveoil
ទំនាក់ទំនងលក់ និងចែកចាយបន្តតាមរយៈ 098 77 1629, 012 77 1629​ និង088 333 1629៕

Most Popular

To Top