លោក Zhang Yong ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងលិខិតផ្ញើទៅកាន់ភាគទុនិកថា ក្រុមហ៊ុនយក្សចិន Alibaba Group បានបំពេញគោលដៅដែលបានកំណត់កាលពី ៥ ឆ្នាំមុនដោយគិតជាទឹកប្រាក់ចំនួន១ ពាន់ពាន់លានដុល្លារ ក្នុងទំហំទំនិញសរុបនៅឆ្នាំសារពើពន្ធនេះ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
លោក Zhang បាននិយាយថា ទំហំដែលសម្រេចបានគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Alibaba ហើយវាកំពុងកំណត់ទិសដៅថ្មី ក្នុងការផ្តល់សេវាដល់អតិថិជនចិន១ពាន់ លាននាក់ដើម្បីសម្រេចបាននូវទំហំប្រើប្រាស់ ១០ ពាន់ពាន់លានយ័ននៅលើវេទិការបស់ក្រុមហ៊ុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខហើយឈានទៅរកសកលភាវូបនីយកម្ម។
លោកបានបន្តថា នាឆ្នាំ ២០៣៦ ក្រុមហ៊ុន Alibaba ចង់ផ្តល់សេវាកម្មដល់អតិថិជនសកលចំនួន ២ ពាន់លាននាក់បង្កើតការងារ ១០០ លាន និងជួយសហគ្រាសធុនតូចនិងមធ្យមជាង ១០ លាននាក់ឲ្យក្លាយជាអ្នករកប្រាក់ចំណេញ៕
ដោយ៖លី ភីលីព