ព័ត៌មានអន្តរជាតិ

FBI ចាប់ខ្លួនបុរស ដែលមានឥទ្ធិពលម្នាក់ នៅលើបណ្តាញសង្គម នៅក្នុងទីក្រុង ឌូបៃ

បរទេស៖ មេធាវី របស់ជនជាតិនីហ្សេរីយ៉ា បានអះអាងថា បុរសដែលមានឥទ្ធិពល ជនជាតិនីហ្សេរីយ៉ា ដែលគេបានចោទប្រកាន់ពីបទលួច និងលាងលុយ រាប់លានដុល្លារ ត្រូវបាន FBI ចាប់ជំរិតនៅក្នុងទីក្រុង ឌូបៃ។ មេធាវីគឺលោក ម្នាក់ឈ្មោះ Gal Pissetzky បាននិយាយថា តាមគំនិត របស់ខ្ញុំ FBI និងរដ្ឋាភិបាល នៅទីនេះបានធ្វើសកម្មភាពខុសច្បាប់ នៅពេលដែលពួកគេបានចាប់ពង្រត់គាត់ ពីទីក្រុងឌូបៃ ដោយមិនមាននីតិវិធីច្បាប់ ក្នុងការធ្វើដូច្នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មិនមានការធ្វើបត្យាប័ន មិនមានវិធានការផ្លូវច្បាប់ មិនមានឯកសារតុលាការ ត្រូវបានគេដាក់ វាជាការអំពាវនាវ ទៅកាន់ FBI នោះទេ។ លោក Gal Pissetzky បានប្រាប់សារព័ត៌មាន BBC ថា គាត់មិនមែនជាពលរដ្ឋ សហរដ្ឋអាមេរិកទេ សហរដ្ឋអាមេរិកពិត ជាគ្មានសិទ្ធិអំណាច ដើម្បីចាប់គាត់ទៅនោះទេ ។

ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកបានប្រាប់ BBC ថា អ្នកដែលមានឥទ្ធិពល មិនត្រូវបានធ្វើបត្យាប័ន ដោយប្រទេសអារ៉ាប់រួមទេ ប៉ុន្តែត្រូវបានបណ្តេញ ចេញពីប្រទេស។ ទោះយ៉ាងណា នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនប៉ូលីសឌូបៃ បាននិយាយថា FBI បានអរគុណដល់ការអនុវត្តច្បាប់ របស់ប្រទេសនេះសម្រាប់ការចាប់ខ្លួន និងធ្វើបត្យាប័ន Hushpuppi ទៅកាន់សហរដ្ឋអាមេរិក។

សូមជម្រាបថា បុរសដែលត្រូវបានចាប់ជំរិតនោះ គឺឈ្មោះ Ramon Olorunwa Abbas ដែលត្រូវបានគេស្គាល់នៅ លើបណ្តាញសង្គមថា Ray Hushpuppi មានអ្នកគាំទ្រចំនួន ២,៥ លាននាក់នៅលើ Instagram ។ ជាញឹកញាប់គាត់បានប្រកាសអំពីរបៀប រស់នៅដ៏ខ្ជះខ្ជាយរបស់គាត់បង្ហាញខ្លួន នៅក្នុងសណ្ឋាគារប្រណីតឡានថ្លៃ ៗ និងសម្លៀកបំពាក់អ្នករចនាម៉ូដ។ យោងទៅតាមការពិពណ៌នានៅលើទំព័ររបស់គាត់ គាត់គឺជាអ្នកអភិវឌ្ឍ អចលនទ្រព្យ ។ ទោះយ៉ាងណាក៏ដោយនៅក្នុងឯកសារ តុលាការគាត់ត្រូវបានចោទប្រកាន់ ពីបទលួចនិងលាងលុយរាប់លានដុល្លារ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top