បច្ចេកវិទ្យា

ការធ្វើតេស្តិ៍អង្គបដិប្រាណ Covid-19 បញ្ជូនទៅកោះស្កុតលែន ដោយយន្តហោះដ្រូន ចំណាយទឹកប្រាក់ ១,១លានផោន

អង់គ្លេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស កំពុងបញ្ជូនឧបករណ៍ ធ្វើតេស្តិ៍អង្គបដិប្រាណ Covid-19 ទៅកោះដាច់ស្រយាលស្កុតឡេន ដោយប្រើប្រាស់យន្តហោះដ្រូន ដោយមានកិច្ចព្រមព្រៀង ថវិកាមូលនិធិពីចំនួន ១,១ លានផោន ពីទីភ្នាក់ងារអវកាសអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Skyports បានចាប់ផ្តើមការសាកល្បង រយៈពេល ២សប្តាហ៍ នៃគ្រោងការចែកចាយស្វយ័ត របស់ពួកគេនាខែឧសភា ដោយមានការគាំទ្រពី NHS Highland ដើម្បីបម្រើកោះនៅនាយឆ្នេរ ភាគខាងលិចនៃស្កុតឡេន។ ពួកគេបានរកឃើញថា បច្ចេកវិទ្យារបស់ពួកគេ បានកាត់បន្ថយពេលវេលា ត្រូវការទទួលបានឧបករណ៍ នៅចន្លោះអូបេន និងកោះអ៊ីលពីចម្ងាយប្រហែល ៤៥ នាទីដោយជិះកាណូតមកនៅត្រឹម ១៥ នាទីដោយយន្តហោះគ្មានមនុស្សបើក។

ការរៀបចំមូលនិធិនេះគឺជា ផ្នែកមួយនៃគម្រោងផ្តល់មូលនិធិ កាន់តែទូលំទូលាយជាង ២,៦ លានអឺរ៉ូពីចក្រភពអង់គ្លេស និងទីភ្នាក់ងារអវកាសអ៊ឺរ៉ុប ត្រូវបានរចនាឡើងដើម្បីស្វែងរក វិធីដើម្បីជួយក្រុមហ៊ុនបច្ចេកវិទ្យា អវកាសគាំទ្រដល់ NHS ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 ៕

ដោយ៖ លី ភីលីព

Most Popular

To Top