ព័ត៌មានអន្តរជាតិ

ជប៉ុន និងសហរដ្ឋអាមេរិក ពិភាក្សាគ្នា អំពីការកើនឡើងខ្លាំង ក្នុងករណីមេរោគកូរ៉ូណា នៅមូលដ្ឋាន យោអាមេរិក

បរទេស ៖ មន្ត្រីជាន់ខ្ពស់ជប៉ុនមួយរូប បាននិយាយប្រាប់ នៅថ្ងៃចន្ទនេះថា ជប៉ុន និងសហរដ្ឋអាមេរិក កំពុងតែចែករំលែកព័ត៌មានគ្នា ស្តីពីករណីឆ្លងមេរោគកូរ៉ូណា នៅមូលដ្ឋានយោធាសហរដ្ឋអាមេរិក ក្រោយមានការផ្ទុះរាតត្បាត ឆ្លងកាន់តែខ្លាំងឡើង នៅក្នុងខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូង ប្រទេសជប៉ុន ។

ខេត្តអូគីណាវ៉ា តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ប្រាប់ថា មានបុគ្គលសរុប៦២នាក់តេស្តឃើញវិជ្ជមាន សម្រាប់មេរោគកូរ៉ូណា នៅចន្លោះថ្ងៃអាទិត្យនិងថ្ងៃទី០៧ ខែកក្កដា ដែលក្នុងនោះ ៣៩នាក់គឺនៅមូលដ្ឋានអាការ របស់កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក Futenma ២២នាក់នៅមូលដ្ឋានយោធា Camp Hansen និងមួយនាក់ទៀត នៅមូលដ្ឋានទ័ព Camp Kinser ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Sugaបាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “យើងនឹងសហការគ្នា ឲ្យសមស្របលើបញ្ហានេះ ហើយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងតែចែករំលែកព័ត៌មានគ្នា ស្តីពីប្រវត្តិសកម្មភាព របស់បុគ្គលិកយោធា ដែលឆ្លងជម្ងឺនោះ៣” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top