កីឡា

លោក វ៉ាត់ ចំរើន ៖ ឆ្នាំ ២០២២ កម្ពុជា នឹង រៀបចំ ការប្រកួត ល្បុក្កតោ Pre-Sea Games

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការប្រកួត កីឡា អាស៊ីអាគ្នេយ៍ លើក ទី ៣២ ឆ្នាំ ២០២៣ ហៅថា Camsoc និង ជា អនុប្រធាន សហព័ន្ធ កីឡា គុន ល្បុក្កតោ កម្ពុជា ផង ដែរ នោះ បាន ឲ្យ ដឹង ថា ដើម្បី សម្រួច គោលដៅ ឆ្ពោះ ទៅ ស៊ី ហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ នៅ ព្រះរាជាណាចក្រ កម្ពុជា នេះ ប្រភេទ កីឡា គុន ល្បុក្កតោ មាន ការងារ ច្រើនណាស់ ដែល ត្រូវធ្វើ បន្តទៀត ពីព្រោះ គុន ល្បុក្កតោ គឺជា អត្តសញ្ញាណ ជាតិ ព្រលឹង ជាតិ ទាំងមូល។

លោក បាន និយាយថា ក្នុង ការដាក់ ប្រភេទ កីឡា ប្រពៃណីជាតិ កម្ពុជា ក្នុង ស៊ី ហ្គេម ២០២៣ នេះ មាន ការ លំបាក បន្តិច ដើម្បី បញ្ចុះ បញ្ចូល ឲ្យ ប្រទេសមួយ ចំនួន ហ្វឹក ហាត់គុន ល្បុក្កតោ ទើប យើង អាច រៀបចំ ការប្រកួត បា ន ។ យើង ត្រូវ ទៅ បង្រៀន គេ អំពី ច្បាប់ បទបញ្ជា  នៃ ការប្រកួត ដើម្បី ឲ្យ គេ ចេះ ពី បច្ចេកទេស ក្នុងការ ប្រកួតប្រជែង ជាមួយ យើង។ ចាប់ពីពេលនេះ តទៅ យើង ត្រូវ ត្រៀម រៀបចំ បទ បញ្ជា ការប្រកួត ក្នុង កម្រិត អន្តរជាតិ ដោយ ពិនិត្យ លើ គោលការណ៍ លើ ប្រភេទ កីឡា ប្រយុទ្ធ មួយចំនួន របស់ អន្តរជាតិ ក៏ដូចជា គោលការណ៍  នៃ ការប្រកួត ស៊ី ហ្គេម » ។ 

  លោក អគ្គ លេខា Camsoc បន្ថែមទៀតថា នៅ ឆ្នាំ ២០២២ កម្ពុជា នឹង រៀបចំ ការប្រកួត Pre-SEA Games ( មុន ការប្រកួត ផ្លូវការ ) ដែល ឲ្យ តែ ប្រភេទ កីឡា ថ្មី ត្រូវ រៀបចំ ការប្រកួត Pre-SEA Gam es នេះ ដែលជា គោលការណ៍ រប ស់ ស៊ី ហ្គេម។ អ្វី ដែលជា កង្វល់ របស់ យើង បច្ចុប្បន្ន គឺ គុណភាព កីឡាករ កីឡាការិនី របស់ យើង ដែល យើង គឺជា ម្ចាស់ផ្ទះ និង ជា ម្ចាស់ ក្បាច់គុន គឺ យើង ត្រូវតែ ប្រឹងប្រែង ឲ្យ អស់ពី កម្លាំង កាយ ចិត្ត ឆន្ទៈ ដ៏ មោះមុត ជាពិសេស គឺ សាមគ្គីភាព ផ្ទៃក្នុង ដើម្បី សម្រួច គោលដៅ ក្នុង ដំណើរ ឆ្ពោះទៅ ដណ្ដើម មេដាយ ជូន ជាតិ ក្នុងឋានៈ ជា ម្ចាស់ផ្ទះ ស៊ី ហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ ។ 

 លោក អ៊ុក សិទ្ធិ ជាតិ អគ្គនាយក កីឡា នៃ ក្រសួង អប់រំ យុវជន និង កីឡា បាន បញ្ជាក់ ឲ្យ ដឹង អំពី ការ ស្នើសុំ ការឧបត្ថម្ភ លើ ការរៀបចំ កិច្ចប្រជុំ ក្នុង កម្រិត អាស៊ីអាគ្នេយ៍ ដើម្បី រៀន សូត្រ ពីគ្នា ផង ការ ប្រកួត ប្រជែង  និង ផ្សព្វផ្សាយ ផង ពី ប្រភេទ កីឡា គុន ល្បុក្កតោ របស់ កម្ពុជា យើង ទៅកាន់ ប្រទេស មួយចំនួន នៅ ក្នុង អាស៊ីអាគ្នេយ៍ ដែល ទទួលយក ការហ្វឹកហាត់ គុន ល្បុក្កតោ ដូចជា ប្រទេស វៀតណាម ហ្វីលី ពីន ឡាវ ម៉ាឡេស៊ី មី យ៉ាន់ ម៉ា ជាដើម ដែល យល់ព្រម ជួយ ដល់ គុន ល្បុក្កតោ ក្នុង ការរៀបចំ ការប្រកួត ស៊ី ហ្គេម ឆ្នាំ ២០២៣ ។ 

  សូម បញ្ជាក់ ថា ជា ចក្ខុវិស័យ និង គោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺ រួមគ្នា អភិរក្ស និង អភិវឌ្ឍ គុន ល្បុក្កតោ ដែល ជា ក្បាច់គុន អត្តសញ្ញាណ ជាតិ វប្បធម៌ ជាតិ ព្រលឹង ជាតិ និង ក៏ ជា កីឡា អត្តសញ្ញាណ ជាតិ ផង ដែរ។ នេះ ជា ការ លើកឡើង របស់ លោក បណ្ឌិត ច័ន្ទ សារុន ប្រធាន សហព័ន្ធ កីឡា គុន ល្បុក្កតោ កម្ពុជា កាលពីពេល ថ្មីៗ កន្លងមកនេះ នៅក្នុង កិច្ចប្រជុំ បូកសរុប ការងារ និង ទិសដៅ អនុវត្ត បន្ត ក្នុង ឆ្នាំ ២០២០ ។  លោក បាន មានប្រសាសន៍ ដោយ ស្នើសុំ ការយោគយល់ ពី ព្រឹទ្ធាចារ្យ និង លោកគ្រូ អ្នកគ្រូ សិស្ស គុន ល្បុក្កតោ ទាំងអស់ ឲ្យ យក ស្មារតី ជាតិ ស្មារតី ព្រលឹង ដូនតា មក តម្កល់ ឲ្យ ខ្ពស់ បង្រួបបង្រួម គ្រួសារ គុន ល្បុក្កតោ ឲ្យ មានការ ឯកភាព ជា ធ្លុង មួយ ក្នុង ការ ពង្រឹង ស្មារតី សាមគ្គីភាព ផ្ទៃក្នុង ចាប់ពីពេលនេះ តទៅ ដើម្បី ជោគជ័យ  នៃ គុន ល្បុក្កតោ ក្នុង ដំណើរ ឆ្ពោះ ទៅ SEA Games ឆ្នាំ ២០២៣៕ដោយ៖លី ភីលីព

Most Popular

To Top