កីឡា

ការប្រកួតយុទ្ធសិល្ប៍ ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមលើកទី៣ឆ្នាំ២០២០ នឹងធ្វើនៅចុងខែនេះ

ភ្នំពេញ៖ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងរៀបចំធ្វើការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០នៅចុងខែកក្កដានេះ ដោយមានកីឡា៣ប្រភេទចូលរួមមានរយៈពេល៣ថ្ងៃ។

នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោកជា ប៊ុនហេង អគ្គលេខាធិការក្រុម ប្រឹក្សាកីឡាក្រសួងមហាផ្ទៃនោះថា ព្រឹត្តិការណ៍នេះ នឹងធ្វើរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៣ដល់២៥ខែកក្កដាខាងមុខនេះ ដោយប្រកួតក្នុងមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ ។

កីឡាប្រយុទ្ធ៣ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺយូដូ តេក្វាន់ដូ និង ការាតេដូ ។ សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង ។ វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ។ ប្រភេទកីឡាតេក្វាន់ដូមាន៣ប្រភេទទម្ងន់គឺទម្ងន់៥៨គីឡូក្រាម ទម្ងន់៦៨ គី ឡូក្រាម និង ប្រភេទទម្ងន់៨០គីឡូក្រាម ។ 

ប្រភេទកីឡាការាតេដូមាន៤ប្រភេទទម្ង ន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម។ ប្រយុ ទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ។ ចំពោះការទទួលពាក្យចូលរួមប្រកួតគឺចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top