លីគកំពូលនៃប្រទេសអាល្លឺម៉ង់ Bundesliga បានព្រមព្រៀងគ្នាជាផ្លូវការហើយដើម្បីកំណត់យកពេលវេលា ចាប់ផ្តើមរដូវកាលថ្មីពោលគឺចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
ពេលវេលានេះមានន័យថាការសម្រាក រដូវរងានឹងត្រូវកាត់បន្ថយខណៈដែលការ ប្រកួតពានរង្វាន់ German Cup នឹងចាប់ផ្តើមជុំទី១ពី ថ្ងៃទី១១ ខែកញ្ញាដល់ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០ នេះផងដែរនិងបញ្ចប់ទៅនៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
ដូចនេះការសម្រាករដូវរងានឹងត្រូវ ចាប់ផ្តើមចាប់ពី ថ្ងៃទី២៣ ខែធ្នូ និងចាប់ផ្តើមការប្រកួតឡើងវិញនៅ ថ្ងៃទី២ ខែមករា ដែលវាមានពេលវេលា ២សប្តាហ៍ខ្លីជាងរដូវកាលមុនៗ៕ ប្រែសម្រួល៖ស៊ុនលី