កីឡា

កម្ពុជាប៉ះថៃនៃជើងឯក Carabao រដូវកាលទី១០សង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ ការប្រកួតជម្រុះដណ្ដើម ខ្សែក្រវាត់ជើងឯក Carabao រដូវកាលទី១០ ទម្ងន់៦៣,៥០គីឡូក្រាម នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ប៉ះអ្នកប្រដាល់ថៃ Van Chhaleum រីឯអ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិទ្ធរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង ជួបអ្នកប្រដាល់ថៃ Kolab Dam។

អ្នកប្រដាល់ ពុយ វណ្ណៈ និង Van Chhaleum មានសមត្ថភាព ប្រហាក់ប្រហែលគ្នាទេ ហើយមានមាឌប្រហែលគ្នា និងកម្ពស់ក៏ប្រហាក់ប្រហែលគ្នាដែរ ។ Van Chhaleum ប្រកួត៧១លើក ឈ្នះ៥៨លើក និង ចាញ់១៣លើក មិនដែលស្មើ ចំណែកពុយ វណ្ណៈប្រកួត៧៣លើក ឈ្នះ៥៥លើក ចាញ់១៦លើក និងស្មើ០២លើក។

Van Chhaleum ល្អ និងខ្លាំងជាង ពុយ វណ្ណៈ ប៉ុន្តែវណ្ណៈមួយរយៈចុងក្រោយនេះ គេក៏មានការរីកចម្រើនដែរ ហើយរបៀបវាយរបស់គេ ក៏នៅតែល្អ និងនៅរហ័ស ហើយកម្លាំង និងទឹកចិត្តរបស់គេក៏ធំដែរ។

ចំពោះអ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិទ្ធរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង ជួបអ្នកប្រដាល់ថៃ Kolab Dam។ សេង ស្រឿន ប្រកួត៩២លើក ឈ្នះ៦៩លើក ចាញ់២២ លើក និងស្មើ០១លើក និង Kolab Dam ប្រកួតចំនួន១០១លើក វាយឈ្នះ៨៥ លើក ចាញ់១៥លើក និងស្មើ០១លើក។

ក្នុងការប្រកួតលើកទី១ Kolab Dam បានវាយចាញ់ពុយ វណ្ណៈ ដោយពិន្ទុ ចំណែក សេង ស្រឿន ចាញ់ Kolab Dam ក្នុងទឹកទី២ ពួកគេទាំង២នាក់មាន១ពិន្ទុដូចគ្នា។

ដោយឡែក ការប្រកួតរួមជាតិវិញអ្នកប្រដាល់ សំខាន់ ប៉ៅចិន ក្លិបរ៉ាហាប់ស្វាយប៉ាក សងសឹកអ្នកប្រដាល់ ធឹម ទាន់ ក្លិបរាជសីហ៍ ខេត្តរតនគិរី ប្រកួតក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម និងអ្នកប្រដាល់ ចាន់ សាន់ ក្លិបតាព្រហ្មមានជ័យជម្រះ បញ្ជីជាមួយអ្នក ប្រដាល់ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក៕

ដោយ៖លី ភីលីព

Most Popular

To Top