អង់គ្លេ៖អ្នកស្រាវជ្រាវបានប្រាប់ឲ្យដឹងថា សត្វគោព្រៃចំនួន៤ក្បាល គឺជាប្រភេទថនិកសត្វដីធំជាងគេនៅទ្វីបអាមេរិកនឹងត្រូវបានដោះលែង ឲ្យចូលទៅក្នុងព្រៃនៅរដ្ឋ Kent នានិទាឃរដូវឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃផែនការ ដើម្បីជំរុញជម្រកសត្វព្រៃរបស់អង់គ្លេស នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
សត្វគោព្រៃអឺរ៉ុបនឹងរស់នៅក្នុង តំបន់ដែលព័ទ្ធជុំវិញដោយព្រៃឈើយ៉ាងក្រាសជិត Canterburyម្តុំសាកលវិទ្យាល័យ Universityនៃរដ្ឋKent ។ ទោះបីជាពួកគេគិតថា ពួកគេបានរស់នៅទីនេះរាប់ពាន់ឆ្នាំមកហើយក៏ដោយ ក៏គ្មានឆ្អឹងប្រទាលណាមួយត្រូវ បានគេរកឃើញនៅក្រោមដីរបស់ យើងឡើយ។
ទោះយ៉ាងណាឆ្អឹងរបស់ពួកគេបានប្រែក្លាយ នៅក្រោមសមុទ្រខាងជើងពីជិត ១២០០០ ឆ្នាំមុននៅលើតំបន់ Doggerland ជាស្ពានដីដែលភ្ជាប់ ចក្រភពអង់គ្លេសទៅអឺរ៉ុប។ គម្រោងផ្តល់មូលនិធិ lottery ដឹកនាំដោយKent Wildlife Trust and the Wildwood Trust មានគោលបំណងប្រើប្រាស់សត្វគោព្រៃ ដែលមានកម្ពស់ ៦ ហ្វីត និងទម្ងន់រហូតដល់១.០០០ គ.ក្រ ដើម្បីជួយធ្វើឲ្យដីព្រៃដុះឡើងវិញ។
អ្នកស្រាវជ្រាវបានស្គាល់ថា ជាវិស្វករប្រព័ន្ធអេកូឡូស៊ី ដោយសារតែសមត្ថភាពរបស់វាក្នុងការបង្កើត និងកែលម្អទីជម្រកសម្រាប់ប្រភេទសត្វដទៃទៀត។ សត្វកៅព្រៃអឺរ៉ុបជាថនិកសត្វដីធំជាងគេនៅទ្វីបអាមេរិក គឺជាសត្វដែលរស់នៅជិត បំផុតជាមួយនឹងសត្វគោព្រៃបុរាណធ្លាប់គ្រហឹមចក្រភពអង់គ្លេសបានផុតពូជនៅចុងបញ្ចប់ នៃអាយុកាលទឹកកកកាលពី ១០.០០០ ឆ្នាំមុន៕