បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង បានស្នើឲ្យមានកិច្ចព្រមព្រៀង ដែលអាចទទួលយកបានទាំងសងខាង នៅក្នុងកិច្ចពិភាក្សាគ្នា ស្តីពីការបែងចែកការ ចេញថ្លៃចំណាយការពារជាតិដ៏ថ្មីបំផុត ជាមួយសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ នាសប្ដាហ៍នេះ។
ទីក្រុងសេអ៊ូលបានធ្វើការ ស្នើសុំបែបនោះ នៅក្នុងអំឡុងកិច្ចចរចាស្តីពីចំនួនប្រាក់ ដែលខ្លួននឹងត្រូវចំណាយ សម្រាប់ការរក្សាវត្តមានកងកម្លាំង កូរ៉េរបស់សហរដ្ឋអាមេរិក ចំនួន២៨.៥០០នាក់ នៅលើឧបទ្វីបកូរ៉េ ក្នុងឆ្នាំនេះនឹងនៅក្នុងឆ្នាំក្រោយៗទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយយ៉ាង ដូច្នេះថា “តាមរយៈការពិភាក្សាគ្នា ភាគីរបស់យើងបានសង្កត់ធ្ងន់ថា សម្ពន្ធមិត្តគួរតែ សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដែលអាចទទួលយកបានទាំងសងខាង នៅក្នុងទិស ដៅដែលពង្រឹងសម្ពន្ធភាពនិងគោលជំហរការពារជាតិរួម”៕
ប្រែសម្រួល៖ប៉ាង កុង