ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនស្ត្រីអង់គ្លេសម្នាក់ ក្រោយរកឃើញរូបថត អាសអាភាស កុមារជាង ៨០០០០សន្លឹក

បរទេស ៖ នៅថ្ងៃអង្គារនេះ តុលាការមួយនៅចក្រភពអង់គ្លេស បានប្រកាសដាក់ទោស ស្ត្រីវ័យកណ្តាលម្នាក់ ឲ្យជាប់ទោសរយៈពេល៩ខែ ក្រោយ រកឃើញថា គាត់បានរក្សា រូបថតអាសអាភាស របស់កុមារ ដល់ទៅ៨០០០០សន្លឹក។

នាង Julie Marshall អាយុ៥៤ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយក្រុមប៉ូលីស បានធ្វើការចូលទៅក្នុងគណនេយ្យ របស់នាងហើយប្រមូល បានរូបថតទាំងនោះ ។ ការសង្ស័យត្រូវបានធ្វើឡើង តាំងតែពី ខែសីហាឆ្នាំ២០១៧ ក្រោយពេលដែលនាង បានប្រើប្រាស់ wifi របស់មន្ទីរពេទ្យមួយកន្លែង ។

រូបថតទាំងអស់ ត្រូវបានបែកចែកទៅជា៦៧៧រូប នៅក្នុងកញ្ចប់ឯកសារ ដែលដាក់ឈ្មោះថា A ជារូបភាពដែលសិចស៊ីខ្លាំង៤៦៥រូប នៅក្នុងឯកសារ មានឈ្មោះថា B និង៧៩៩៥៨សន្លឹកផ្សេងទៀតនៅក្នុងកញ្ចប់ C ដែលនាងបានចំណាយ ពេលប្រមូលសរុបដល់ទៅ១៤ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top