អាមេរិក៖អ្នកប្រហែលជាគិតថា មិត្តរបស់លោកអ្នកកំពុងព្រងើយកន្តើយ ចំពោះអ្នកលេងកម្មវិធី WhatsApp មានភាពស្ងៀមស្ងាត់គឺជាបណ្តាលពីដាច់ភ្លើងបាន ធ្វើឲ្យអ្នកប្រើប្រាស់នៅទូទំាងពិភពលោកមិនអាចទាក់ទង មិត្តរបស់ពួកគេអស់ពេលជាច្រើនម៉ោង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
កម្មវិធីដែលគ្រប់គ្រងដោយ Facebook បានជួបប្រទះបញ្ហាជាច្រើននៅប្រហែលម៉ោង ៤ រសៀល និង ធ្វើឲ្យអ្នកប្រើប្រាស់រាប់ពាន់នាក់នៅទូទាំងពិភពលោក បានញាំញី។ មនុស្សជាច្រើនបានរាយការណ៍ អំពីបញ្ហាទាក់ទងនឹងការភ្ជាប់ទៅនឹងវេទិការួមជាមួយនឹងការផ្ញើ ឬទទួលសារ និងការចូល។
ការដាច់ចរន្តអគ្គិសនីហាក់ដូចជាកំពុងញាំញី អាមេរិក អ៊ឺរ៉ុប និងផ្នែកខ្លះនៃអាស៊ី ប៉ុន្តែរបាយការណ៍ បានមកពីគ្រប់ទិសទីនៃពិភពលោក។ យោងតាមគេហទំព័រ DownDetector ថា គេហទំព័រដែលឃ្លាំមើលការដាច់ វេបសាយ និងសេវាកម្មតាមអ៊ីនធើណេតបានចាប់ផ្តើមបង្ហាញ ពាក្យបណ្តឹង WhatsApp នៅរសៀលថ្ងៃអង្គារ។
ហើយក្នុងរយៈពេលប្រហែល ៣០ នាទីអ្នកប្រើប្រាស់ជាង ១៩.០០០ នាក់បានចែករម្លែកការខកចិត្តរបស់ពួកគេ នៅលើគេហទំព័រ។ ចំណែកគេហទំព័រឌៀលីម៉ែល បានទៅដល់ Facebook ដើម្បីសុំការអត្ថាធិប្បាយ ហើយមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ៕ ដោយ៖លី ភីលីព

 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						