The Sunsportsចេញផ្សាយនៅថ្ងៃសៅរ៍ទី២៦ ខែតុលានេះបានឲ្យដឹងថា ភ្នាក់ងារ តំណាង របស់កីឡាករអាល្លឺម៉ង់ Ozilកំពុងចាប់ផ្តើមអង្វរកដល់ កីឡាកររូបនេះក្នុងការ សម្រេចចិត្តដាក់សំណើរ សុំផ្លាស់ចេញពីក្លឹបកាំភ្លើងធំ Arsenalក្នុងខែមករានេះទៅ លេងនៅលីកកំពូលអាមេរិកវិញ។
ភ្នាក់ងារកីឡាកររូបនេះបានជឿជាក់ថា Ozil នឹងអាចក្លាយទៅជាតារាឆ្នើមនៅលីគ កំពូល មួយនេះបានយ៉ាងងាយស្រួល ខណៈដែលបច្ចុប្បន្នទោះបីជាស្ថិតនៅ ក្នុងនាម ជាកីឡាករដែលរកបានប្រាក់កម្រៃ ថ្លៃបំផុតរបស់ក្លឹប៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ មែនប៉ុន្តែការបង្ហាញខ្លួន គឺស្ថិតនៅក្នុងកម្រិតតិចតួចបំផុត ក្រោមការដឹកនាំ របស់លោក Emery។
ការប្រកួតទាំង៥ដងរបស់ក្លឹប Ozilអវត្តមានជាប់រហូតហើយជឿជាក់ថា អស់រយៈពេល ១២ខែមកហើយដែល Arsenalកំពុងស្វែងរកក្លឹប ដែលមានបំណងចង់ទិញកីឡាករ ដែលកំពុងមានតម្លៃខ្លួនប្រមាណ ជា៤៣លានផោនរូបនេះ៕
ប្រែសម្រួល:ស៊ុនលី