បច្ចេកវិទ្យា

បង្ហាញឡើងវិញ៖ Google រកឃើញថា ផ្សព្វផ្សាយវីដេអូ YouTube លើដៃគូប្រកួតប្រជែង Facebook មានការគ្រប់គ្រងមាតិកាដូចគ្នា

អាមេរិក៖បើយោងតាមការស៊ើបអង្កេតបាន និយាយថា ការស្វែងរកតាម Google ត្រូវបានផ្សព្វផ្សាយវីដេអូដែលរៀបចំដោយវេទិកាផ្ទាល់ខ្លួន YouTube សូម្បីតែនៅពេលដែលគូប្រជែងមានប្រជាប្រិយភាព ជាងមុនក៏ដោយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ការស៊ើបអង្កេតមួយ ប្រើរូបយន្តស្វយ័តដើម្បីស្វែងរកមាតិកាបានរកឃើញថា YouTube ផ្សព្វផ្សាយវីដេអូរបស់ខ្លួនជាលក្ខណៈប្រព័ន្ធលើវីដេអូ ដែលបានរៀបចំដោយអ្នកប្រកួតប្រជែងដូចជា Facebook ។ សមម្រាប់ការសាកល្បងរបស់ខ្លួនកាសែត The Wall Street Journal បាននិយាយថា វីដេអូរបស់ YouTube គឺមានភាពលេចធ្លោជាងវីដេអូដែលបង្ហោះ ដោយវេទិកាផ្សេងទៀតនៅក្នុងករណីភាគច្រើន។

បើយោងតាមសារព័ត៌មាន Journalថា ការស្វែងរកវីដេអូចំនួន២៨ រៀបចំឡើងដោយប្លុក ចំណីអាហារឈ្មោះ Tasty  បានលេចចេញទាំងនៅលើ Facebook និង YouTube ។ ដោយការទាញយក YouTube ចេញមកដំបូងទាំងអស់ ប៉ុន្តែមានពេលតែមួយ YouTube ក៏បានកាន់កាប់ ៦១ ភាគរយនៃរន្ធដោតនៅក្នុងវីដេអូឃ្លីបរបស់ Google ។

របាយការណ៍បាននិយាយថា វីដេអូជិត ៦ នាទីអំពីបង្អែមការ៉ាមែលនៅលើ Facebook មានអ្នកចូលមើល ៥,៤ លានដង – ៨៩ ដងនៃចំនួនអ្នកមើល YouTube នៅតែបង្ហាញជាលើកដំបូងនៅក្នុងលទ្ធផល ស្វែងរករបស់ Google ។ និន្នាការនោះនៅតែបន្តកើតមានទោះបីជាវីដេអូនៅលើវេទិកាផ្សេងទៀតមានលក្ខណៈ បច្ចេកទេសក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top