ព័ត៌មានអន្តរជាតិ

កងទ័ពដែនអាកាសអាមេរិក កំពុងរៀបចំសាកល្បង បច្ចេកវិទ្យាបណ្តាញ គ្រាប់បែក Golden Horde វាយប្រហារគោលដៅ

បរទេស៖ មន្ទីរពិសោធន៍ស្រាវជ្រាវ របស់កងទ័ពអាកាសអាមេរិក (AFRL) កំពុងត្រៀមសម្រាប់ការធ្វើតេស្ត ជាលើកដំបូងនៃបច្ចេកវិទ្យាថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យគ្រាប់បែក អាចទាក់ទងគ្នាបាននៅពាក់កណ្ដាល ជើងហោះហើរ ដោយធ្វើការសម្រេចចិត្ត អំពីវិធីល្អបំផុត ដើម្បីវាយប្រហារគោលដៅ ដែលបានកំណត់របស់ពួកគេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពអាកាសបានធ្វើការស្រាវជ្រាវ ជាយូរមកហើយក្នុងការភ្ជាប់បណ្តាញ យន្តហោះគ្មានមនុស្សបើក និងយន្ដហោះ តាមរយៈបណ្តាញវ័យឆ្លាត សិប្បនិម្មិតដូចជា SkyBorg ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវ កំពុងតែសំឡឹងមើលការធ្វើតេស្តដំបូង នៃកម្មវិធីពាក់ព័ន្ធដែលនឹង អនុញ្ញាតឱ្យគ្រាប់បែកនិងមីស៊ីល ធ្វើការសម្រេចចិត្ត ដោយខ្លួនឯងលើផ្លូវ ឆ្ពោះទៅគោលដៅរបស់ពួកគេ អំពីវិធីល្អបំផុត ដើម្បីអនុវត្តការវាយប្រហារ ទាំងនោះឱ្យចំគោលដៅ ។ ប្រព័ន្ធនេះត្រូវបានគេហៅថា “ Golden Horde” ដែលត្រូវបានដាក់ឈ្មោះ តាមកងទ័ពសេះ ម៉ុងហ្គោល ។

អ្នកចាត់ការទូទៅកម្មវិធី Golden Horde លោក Norma Taylor បានប្រាប់សារព័ត៌មាន Defense News ថា“ [អ្នកធ្វើផែនការ បេសកកម្ម នឹងផ្តល់ព័ត៌មានដល់អាវុធ នៅលើតំបន់ពាក់ព័ន្ធ ដែលជាកន្លែងដែលវាត្រូវបានគេចាត់ទុកថា សមរម្យសម្រាប់អាវុធ ដើម្បីចូលរួមគោលដៅ ហើយពួកគេនឹងផ្តល់ព័ត៌មានអាវុធនូវ គោលដៅដែលគេស្គាល់នៅក្នុងតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top