ភ្នំពេញ ៖ សហព័ន្ធកីឡាខែ្មរ អត្តពលកម្មស្ម័គ្រចិត្ត ត្រៀមបញ្ជូនមន្រ្តីបច្ចេកទេសកីឡា អត្តពលកម្ម៣រូប ចូលរួមវគ្គបណ្តុះបណ្តា អាជ្ញាកណ្តល និងចៅក្រមកម្រិត អន្តរជាតិ តាមប្រព័ន្ធអនឡាញ ដែលមានរយៈពេល២ថ្ងៃ គឹចាប់ផ្តើមពីថ្ងៃទី២១ដល់២២ ខែកក្កដា ឆ្នាំ២០២០ នៅរដូវកាលមេរោគ COVID-19 ។
លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធកីឡាខែ្មរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា សហព័ន្ធបានអនុញ្ញាត ឲ្យមន្រ្តីបច្ចេកទេសកីឡា អត្តពលកម្ម៣រូប វគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ “World Athletics Technical Officiating Webinar ” ដើម្បីពង្រឹងសមត្ថភាព អាជ្ញាកណ្តល និងចៅក្រម របស់សហព័ន្ធឲ្យក្លាយ អាជ្ញាកណ្តល និងចៅក្រមអន្តរជាតិ តាមការាចង្អុលបង្ហាញ លោកប្រធានសហព័ន្ធ ។
លោកបានបន្តថា មន្រ្តីបច្ចេកទេសកីឡាអត្តពលកម្ម៣រូប វគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ រួមមានលោក បូ ពុធរាត្រី កញ្ញា សុទ្ធ ស្រីលក្ខណ៍ និងកញ្ញា គ្រី រស្មី ដោយសារទំាង៣រូបនេះ មានលទ្ធផលល្អ ក្នុងការចូលរួមវគ្គអាជ្ញាកណ្តល និងចៅក្រមកម្រិតអន្តរជាតិ នៅកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធ សហការជាមួយក្រសួងអប់រំ៕