ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ហែម លំផាត់ បុគ្គលិកអប់រំ នៃនាយកដ្ឋានអប់រំកាយ និងកីឡា និងជាគ្រូបង្វឹកកីឡាហែលទឹក ដែលបានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ។
ក្នុងឱកាសអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកបាននាំយកថវិកា ចូលរួមបច្ច័យដល់ក្រុម នៃគ្រួសារសព របស់លោកបណ្ឌិតសភាចារ្យចំនួន ២លានរៀល លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាថវិកានាយកដ្ឋានអប់រំកាយ និងកីឡាចំនួន ១លានរៀល និងថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនរៀល ថវិកាអង្គភាពមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ចំនួន ៥០ម៉ឺនរៀល .ចំណែកមន្ដ្រីមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ចំនួនក៏បាននាំយកថវិកា ចំនួន ៧៥ម៉ឺន៥ពាន់រៀល និង២០ដុល្លារអាមេរិក ដើម្បីចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់ នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ របស់លោកហែម លំផាត់ បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕
ដោយ៖លី ភីលីព