កីឡា

លោក Pound ៖ គ្មានអូឡាំពិកក្រុងតូក្យូ ទំនងគ្មានការប្រកួតកីឡារ ដូវរងារ នៅទីក្រុង ប៉េកាំងឡើយ

BERN ៖ លោក Dick Pound សមាជិកគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បាននិយាយជាយូរមកហើយថា ប្រសិនបើការពន្យារពេល កីឡាអូឡាំពិកក្រុងតូក្យូ មិនទៅមុខនៅឆ្នាំក្រោយ ដោយសារមេរោគ COVID-19 បន្ទាប់មកព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំងឆ្នាំ២០២២ ក៏នឹងក្លាយជាជនរងគ្រោះ នៃជំងឺរាតត្បាតនេះដែរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រសិនបើគ្មានវ៉ាក់សាំងទេ ហើយប្រទេសនានាមិនអាចទប់ទល់ នឹងរោគរាតត្បាតកំពុងតែបន្តរាលដាល នៅតាមតំបន់ផ្សេងៗ នៃពិភពលោកដោយបាន សម្លាប់មនុស្សជាង ៥៨០,០០០ នាក់នោះ IOC ប្រហែលត្រូវបង្ខំចិត្តឲ្យពន្យារពេល ឬលុបចោលព្រឹត្តិការណ៍ អូឡាំពិកតូក្យូតែម្តង ។

លោក Pound បានបន្តថា បញ្ហានេះទំនងជានឹងជះឥទ្ធិពល ដល់ការផ្តួចផ្តើមការប្រកួត នៅទីក្រុងប៉េកាំងផងដែរ។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំងត្រូវបានគ្រោង ធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺរយៈពេល ៦ ខែ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិក រដូវក្តៅតូក្យូ ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ បន្ទាប់ពីត្រូវបានពន្យារពេលមួយឆ្នាំ ដោយការផ្ទុះឡើងនៃមេរោគថ្មី។

លោក Pound បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទថា មានបញ្ហាCOVID នាខែកក្កដា និងសីហាឆ្នាំក្រោយនៅទីក្រុងតូក្យូ វាពិបាកនឹងស្រមៃថា នឹងមិនមានឥទ្ធិពលអាក្រក់ នៅក្នុងតំបន់តែមួយ៥ ខែក្រោយមកទេ ។
ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉េកាំងអាចមានភាពស្មុគស្មាញ បន្ថែមទៀតតាមរយៈការបង្ហាញ អំពីនយោបាយមួយចំនួន រួមមានស្ថានភាព គ្មានស្ថេរភាព និងអស្ថិរភាពនៅហុងកុង និងការបោះឆ្នោតអាមេរិក អាចមើលឃើញទំនាក់ទំនង សហរដ្ឋអាមេរិក-ចិន ជាបញ្ហាសំខាន់មួយ ៕ដោយ៖លី ភីលីព

Most Popular

To Top