ព័ត៌មានអន្តរជាតិ

អង់គ្លេស ហាមក្រុមហ៊ុន Huawei មិនឲ្យដំណើការបណ្ដាញ G5 ជុំវិញក្តីព្រួយ បារម្ភពីសន្តិសុខ

បរទេស ៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបញ្ជាឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិន ដកបណ្ដាញចល័ត 5G នៅក្នុងរយៈពេល៧ឆ្នំា ព្រោះតែមានក្តីព្រួយ បារម្ភកើនឡើង ស្តីពីសន្តិសុខជាតិ។

រដ្ឋមន្ត្រីវប្បធម៌អង់គ្លេស លោក Oliver Dowden ថ្លែងទៅកាន់សមាជិកសភា បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រតិបត្តិការបណ្ដាញ ចល័តនៅក្នុងប្រទេសអង់គ្លេស នឹងមិនអាចទិញ សម្ភារៈរបស់ក្រុមហ៊ុន Huawei ទៀតទេ នៅចុងឆ្នាំ២០២០នេះ ហើយក៏នឹងតម្រូវឲ្យដកបណ្ដាញក្រុមហ៊ុន Huawei ដែលមានស្រាប់ ចេញនៅចុងឆ្នាំ២០២៧ទៀងផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Oliver Dowden បានមានប្រសាសន៍ដូច្នេះទៀតថា “នៅពេលមុនបោះឆ្នោតលើកក្រោយ យើងនឹងអនុវត្តក្នុងច្បាប់ដែលជាផ្លូវមិនអាចកែប្រែបាន សម្រាប់ការដកចេញទាំងស្រុង នូវសម្ភារៈក្រុមហ៊ុន Huawei ចេញពីបណ្ដាញ 5Gរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top