កីឡា

សហព័ន្ធបាល់ទាត់ ប្រេស៊ីល កំណត់បានពេលវេលា ថ្មីដើម្បីដោះដូរកីឡាករ

ទីបំផុតសហព័ន្ធបាល់ទាត់ នៃប្រទេសប្រេស៊ីលបាន ធ្វើការប្រកាសឲ្យដំណើរការ ទីផ្សារដោះដូរកីឡាករឡើងវិញហើយ ដោយក្នុងនោះរយៈពេល៤ ខែខ្លួននឹងអនុញ្ញាតិឲ្យមានការ ដោះដូរនេះចំនួន២ដងត្រូវ បានធ្វើឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល ត្រូវបានចេញផ្សាយនៅលើ គេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយថារយៈពេលនៃការដោះដូរកីឡាករនឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហានិងថ្ងៃទី ៩ ខែតុលាដល់ថ្ងៃទី ៩ ខែវិច្ឆិកា។

CBF បាននិយាយថាទីផ្សារដោះដូរកីឡាករ ចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហាតំណាងឱ្យការបំពេញបន្ថែមដល់រយៈពេល ដែលត្រូវបានបើកនៅដើមឆ្នាំហើយដែលបានអាក់ខានដោយសារឥទ្ធិពលពីផលប៉ះពាល់នៃ ការរាតត្បាតវីរុសកូវីដ១៩។

របាយការណ៍ដដែល បានបន្ថែមទៀតថា ដោយឡែកដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ៩ ខែតុលាដល់ថ្ងៃទី ៩ ខែវិច្ឆិកាគឺជាការរៀបចំឡើងវិញនូវ ដំណាក់កាលមួយដែល ត្រូវបានកំណត់កាលពីពាក់កណ្តាលឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top