យោងតាម BILD នៅថ្ងៃនេះ បានសរសេរថា ក្លឹបហង្សក្រហម Liverpool បានបង្ហាញបំណង ចង់បានកីឡាករ Thiago Alcantara ដោយក្នុងនោះបញ្ជាក់ថា បានត្រៀមរួចរាល់ហើយ ដើម្បីចំណាយលុយ ១៨លានផោន ទៅឲ្យ Bayern Munich ។
ទាំង Man United និង Man City ផងសុទ្ធតែមានបំណង ចង់បាន Alcantara ខណៈដែលការវិលត្រឡប់ទៅ Barcelona ក៏នឹងអាចកើតឡើងផងដែរ ប៉ុន្តែទាំងអស់គ្នា គឺមិនមានអ្នកណាម្នាក់ ហ៊ានឲ្យតម្លៃខ្លួន៣៦លានផោន តាមការចង់បានរបស់ Bayern Munich ឡើយ។
គួរបញ្ជាក់ដែរថា កុងត្រារបស់ Alcantara ឈានចូលមកដល់ឆ្នាំចុងក្រោយ ហើយជាមួយនឹងBayern Munich ហើយក្លឹបនឹងរំពឹងថា អាចប្រមូលលុយវិញបានខ្លះ ជាជាងអនុញ្ញាតឲ្យកីឡាកររូបនេះ ចាកចេញដោយគ្មានតម្លៃខ្លួន៕
ប្រែសម្រួល៖ស៊ុនលី