កីឡា

វិរៈកីឡាការិនី កែ ឡេង ទទួលលិខិតសរសើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្រោយពីប្រកាសចូលនិវត្តន៍

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទនៃក្រសួ ងការពារជាតិតំណាង ឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រគល់លិខិតសរសើ ជូនវិរៈកីឡាការិនី កែ ឡេង បន្ទាប់លោកស្រីប្រកាស ចូលរនិវត្តន៍នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងឱកាសកម្មវិធី ប្រកាសលាលែងតំណែង ពីកីឡាការិនីជម្រើសជាតិ កីឡាប៉េតង់ជាផ្លូវការ។

វិរៈកីឡាការិនី កែ ឡេង ឬអតីតកីឡការិនី ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ គឺជាកីឡាការិនីប៉េតង់មួយរូប របស់ក្រសួងការពារជាតិ ដែលបានដណ្តើមមេដាយជាច្រើនគ្រឿង ជូនអង្គភាពកីឡា ក្រសួងការពារជាតិទំាងកម្រិតជាតិ និងអន្តរជាតិ ហើយអ្វីដែលធ្វើឲ្យលោកស្រី ទទួលបានកិត្តិយស និងមានប្រជាប្រិយកាន់តែខ្លាំងនេះ គឺលោកស្រីបានរក្សាតំណែង ជាម្ចាស់ជើងឯក៤សម័យកាល។

បន្ទាប់ពីវិរៈកីឡាការិនី កែ ឡេងចូលនិវត្តន៍ ពីកីឡាការិនីប៉េតង់ លោកស្រីក៏ជាគ្រូបង្វឹក របស់ក្រុមកីឡាប៉េតង់ក្រសួងការពារជាតិ ដោយបានដឹកនាំ កីឡាករ-កីឡារិនីប៉េតង់ ឈ្នះមេដាយជាច្រើនទៀតកម្រិតជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top