Event

រង្វាន់ ៥លានរៀល ពីស្រាបៀរកម្ពុជា រួមផ្សំនឹងបទពិសោធន៍ បរាជ័យកាលពីមុន សង្ឃឹមថាបងស្រី ចន្ធី ពីខេត្តពោធិ៍សាត់ ទទួលជោគជ័យ ជាមួយការ​សាកល្បងរបរថ្មីនេះ

បរាជ័យលើមុខរបរ អាចមិនមែនគ្រាន់តែ ជាការខាតបង់ច្រើន លើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀន បង្រៀនអោយបុគ្គលបរាជ័យ ឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះ ដរាបណាយើង នៅតែបន្តស្វែងរក វិធីសាស្រ្តផ្សេងៗ ធ្វើវាអោយបាន។

លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់ នឹងទទួលបានជោគជ័យ ជាមួយមុខរបរថ្មី នៃការចិញ្ចឹមមាន់ស្រែ របស់គាត់ ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ ដែលរៀនចេះ ពីការបរាជ័យកាលពីមុន។

លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះ យ៉ាងដូច្នេះថា៖ «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើសសម្រាប់ការជួបជុំរបស់ខ្ញុំ ជាមួយបងប្អូន និង មិត្តភក្តិទៅហើយ។ កាលពីថ្ងៃ ៣០ មិថុនា កន្លងទៅខ្ញុំមានកម្មវិធី អាហារសាមគ្គី ជាមួយសាច់ញាតិ ក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង តែលើកនេះ បំណងប៉ងប្រាថ្នា ខ្ញុំបានដូចចិត្ត ដោយសារក្រវិលកំប៉ុង សំណាងទឹកប្រាក់ ៥លានរៀលដែលខ្ញុំ បានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះ ខណៈដែលខ្ញុំគាស់កំប៉ុងទី៥»។

លោកស្រីបន្តទៀតថា ទឹកប្រាក់ ៥លានរៀល នេះខ្ញុំនឹងសាកល្បង ចិញ្ចឹមមាន់អោយបាន អោយបានសម្រេច ដូចគេឯងនៅក្នុងភូមិ។

ក្រៅពីអ្នកស្រុកបាកានរូបនេះ ក៏នៅមានអ្នកឈ្នះ សរុបចំនួន ៤៧ នាក់ផ្សេងទៀត បានគាស់ ឈ្នះប្រាក់ ៥ លានរៀលកាលពី១សប្តាហ៍ កន្លងទៅរួមមាន អ្នកភ្នំពេញ ២៩ នាក់ កំពង់ស្ពឺ ២ នាក់ កណ្តាល ៦ នាក់ កំពង់ឆ្នាំង ១ នាក់ ត្បូងឃ្មុំ ១ នាក់ កោះកុង ១ នាក់ ព្រះសីហនុ ១ នាក់ បន្ទាយមានជ័យ ១ នាក់ តាកែវ ២ នាក់ ឧត្តរមានជ័យ ១ នាក់ និង កំពង់ចាម ១ នាក់ផងដែរ។

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!

Most Popular

To Top