កីឡាករខ្សែបម្រើអេស្បាញ Thiago Alcantara មកដល់ពេលនេះនៅសល់តែកុងត្រា មួយឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Bayern Munich ខណៈដែលកុងត្រាថ្មីដែលក្លឹបបានព្យាយាមចរចាក៏ត្រូវបាន កីឡាករផ្ទាល់បដិសេធហើយដែរ។
មានរបាយការណ៍ជាច្រើនបានអះអាងថា មូលហេតុដែលកីឡាករបានបដិសេធគឺដោយសារតែ គាត់មានទំនុកចិត្តថាក្លឹបថ្មីហើយក្នុងនោះជាពិសេស Liverpool នឹងពិតជាអាចចរចាបានជោគជ័យជាមួយនឹង Bayern Munich ដើម្បីនាំគាត់ចាកចេញបាន។
ក្នុងនោះសូម្បីតែផ្ទះដែលមាននៅ ក្នុងទីក្រុងមុយនិចក៏ត្រូវបានគាត់ដាក់ប្រកាសលក់ហើយផងដែរ ទាំងដែរកុងត្រាថ្មីដើម្បីចាកចេញនៅមិនទាន់បានធ្វើជា ផ្លូវការក្តីប៉ុន្តែគ្រប់គ្នាបានរំពឹងខ្ពស់ណាស់ថា Liverpool គឺជាក្លឹបថ្មីរបស់ Thiago ៕
ប្រែសម្រួល៖ស៊ុនលី