ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះ ផ្កាយរណប ទំនាក់ទំនងយោធាដំបូង

បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចរាល់ ដើម្បីបាញ់បង្ហោះ ផ្កាយរណបទំនាក់ទំនងយោធា ដំបូងបង្អស់របស់ខ្លួន ចេញពីរដ្ឋផ្លរីដា នៅថ្ងៃអាទិត្យសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

លោក Kaitlyn Johnson ជាអនុប្រធាន នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កម្មវិធីអវកាសរបស់យោធាកូរ៉េខាងត្បូង កំពុងតែចាប់កំណើត និងនៅមានកម្រិត ហើយនេះហាក់ជា ផ្កាយរណបយោធា ដែលបានចាត់ចូលពេញទីដំបូងរបស់ពួកគេ”។ លោកបន្តថា ផ្កាយរណបនេះ នឹងមានទីតាំងប្រចាំការ ពីលើឧបទ្វីបកូរ៉េ ផ្តល់ការទំនាក់ទំនងគ្នា យ៉ាងមានសុវត្ថិភាពសម្រាប់យោធា។

ក្រៅពីនោះ លោក Kaitlyn Johnson ក៏បានមានប្រសាសន៍ យ៉ាងដូច្នេះផងដែរថា “ចាប់តាំងពីមានសង្គ្រាម នៅតំបន់ឈូងសមុទ្រមក យោធាអាមេរិក បានប្រើប្រាស់ បច្ចេកវិទ្យាអវកាសរបស់ខ្លួន យ៉ាងមានប្រសិទ្ធភាព ជាហេតុដែលប្រទេសដទៃ បានដឹងថា ពួកវាអាចធ្វើបានកាន់តែច្រើន”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top