ប្រសិនបើអ្វីៗ អាចទៅរួចនោះ កីឡាករខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង៉ទីនមួយរូបទៀត នឹងក្លាយទៅជាអ្នកដឹកនាំ តំបន់ប្រយុទ្ធជូនក្លឹបមេឃខៀវ Man City ជំនួស Aguero ។
The Goal បានសរសេរថា ក្លឹបមេឃខៀវ Man City នៅក្រោយការសម្រេចចិត្ត របស់តុលាការកីឡាករ ក្នុងការដកការសម្រេចចិត្ត ឲ្យក្លឹបនេះអស់សិទ្ធិក្នុងការលេង នៅ Champion League ចំនួន២រដូវកាលជាប់គ្នារួចមកនោះ គឺពេលនេះខ្លួន កំពុងចាប់ផ្តើមធ្វើការសម្លឹងមើល បេក្ខភាពថ្មីភ្លាមដើម្បីជំនួស Aguero ដែលជឿជាក់ថា នឹងត្រៀមចាកចេញពីក្លឹប ក្នុងពេលខាងមុខទៅហើយនោះ។
Man City ចាប់ផ្តើមពិចារណាកីឡាករ Lautaro ដែលបច្ចុប្បន្នត្រូវបានក្លឹប Inter Milan ទាមទារតម្លៃខ្លួនប្រមាណជា ៩៩លានផោន ហើយជាឱកាសល្អ ព្រោះថា Barcelona ទើបបានបញ្ជាក់ថា ខ្លួននឹងផ្អាកដំណើរការចរចា ជាមួយនឹងកីឡាកររូបនេះ មួយរយៈសិនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី